ព័ត៌មានជាតិ

សម្ពោធ​ឆ្លង​វិមានរូបសំណា​កស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត​ និងរូប​សំណាក​ព្រះ​បាទជ័យវរ័្មនទី៧ ព្រម​ទាំងសមិទ្ធផល​នានា ក្នុងវត្ត​បុទុមសុវណ្ណរាម(តាគង់)

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធី​សម្ពោធឆ្លង​វិមានរូបសំណា​កស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត​ និងរូប​សំណាក​ព្រះ​បាទជ័យវរ័្មនទី៧ ព្រម​ទាំងសមិទ្ធផល​នានា ក្នុងវត្ត​បុទុមសុវណ្ណរាម(តាគង់) ស្ថិតក្នុង​ភូមិតា​គង់ ឃុំតាគង់ ​ស្រុមម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​នា​ព្រឹក​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២២ លោក បៀវ ថាន ប្រធាន​មន្ទីរធម្មការ និងសា​សនាខេត្តប​ន្ទា​យមា​នជ័យ បានមានប្រសាសន៍ថា បើគ្មានថ្ងៃ​៧មករា ឆ្នាំ១៩​៧៩​ គឺគ្មាន​ព្រះពុទ្ធ​សាស​នា ហើ​យ​អំពើ​ហិង្សា និងវិ​នា​ស​កម្មប្រាក​ដ​ជា​កើ​ត​មាន​ជាពុំខាន​នោះ​ឡើយ ហើ​យ​ស​ប្បុរ​សជ​ន​ទាំ​ងអស់​ក៏មិន​អាច​ធ្វើបុ​ណ្យ​ទាន​បាន​ឡើ​យ។

 

ជាមួយគ្នា​នោះដែរលោក បៀវ ថាន ក៏បាន​សម្ដែងនូវ​ការ​កោតសរសើរ​និងអ​គុណចំពោះ​ប្រជាពុទ្ធប​រិស័​ទ​ឬសប្បុរស​ជន​ក្នុងនិង​ក្រៅប្រ​ទេស ដែល​បានមូ​ល​មតិគ្នា​ជាធ្លុង​មួយ ដើម្បី​ក​សាងនូ​វសមិទ្ធផល​នានា នៅ​ក្នុងវត្តដោយ​ស​ទ្ធាជ្រះថ្លា ទាំងនេះដែ​លបង្ហាញ​ពីកា​រចូលរួម​លើ​កស្ទួយ​ព្រះពុទ្ធសា​សនា យ៉ាង​ពិតប្រាកដ។

 

ថ្លែងនៅក្នុងឱកាសនោះ លោកសុខ ពេញណន អភិបាលរងស្រុក បានលើកឡើងផង​ដែរថា អ្វី​ដែល​យើង​មិន​អាច​បំភ្លេច​បាន នា​សម័យ ៣ឆ្នាំ ៨ខែ និង២០​ថ្ងៃ នៃ​របប​អប្រិយ ពេល​នោះ​ព្រះពុទ្ធ​សាស​នានៅ​កម្ពុជា​ ត្រូវ​បានរ​លា​យសាប​សូន្យ ធ្វើ​ឲ្យ​សង្គម​ជាតិ​ខ្មែរ ធ្លាក់​ក្នុង​រណ្ដៅ​នៃ​នរក​​លោកិយ ទឹកដី​ទាំង​មូល គ្រប​ដណ្ដប់​ដោយ​ភ្នំ​ឆ្អឹង ស្ទឹង​លោ​ហិត និង​សមុទ្រ​ទឹកភ្នែក ក្រោម​ការ​កាប់​សម្លា​ប់ប្រហារ​ដោ​យ​គ្មាន​ក្ដី​មេត្តា ពី​ពួក​ទមិឡ​ទុរយស ប៉ុល ពត​។អំពើ​ដ៏​ព្រៃផ្សៃ​ទាំង​នេះ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​៖ បើ​គ្មាន​ថ្ងៃ៧មករា គ្មានព្រះពុទ្ធ​សាសនា នោះ​​អំពើ​ហិង្សា​​ និង​វិនាស​កម្ម ប្រាកដ​ជា​បន្ត​កើត​មានជាក់​ជា​មិន​ខាន​ឡើយ​

 

ទាំង​នេះ​ហើយ ទើប​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​សម្រេច​ដាក់​ព្រះពុទ្ធ​សាសនា ជា​​​សាសនា​របស់​រដ្ឋ ហើយ​ជាពិ​សេ​ស សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង​ជាប្រធានគណប​ក្ស​ប្រជាជន​កម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺ​ជា​ពុទ្ធ​សា​ស​នូបត្ថម្ភ​​ដ៏​ឆ្នើម មាន​ជំនឿ​ជឿ​ជាក់និង​គោរព​បូជា​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​​រំដោះប្រទេ​សជាតិអោយ​គេចផុតពីរ​ប​បកាប់សំលាប់ដ៏សាហាវ​យ៉ុងឃ្នង​ ព្រមទាំ​ងបាន​កសាង​សមិទ្ធផល​ ក្នុង​វិ​ស័យពុទ្ធចក្រ និង​អាណា​ចក្រយ៉ាង​ច្រើន​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​

Related Articles

Leave a Reply

Your email address will not be published.

Back to top button