ព័ត៌មានជាតិ

លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ នាំយក​អំណោយ​ស័ង្កសី ឯកឧត្តម ហ៊ុន ម៉ាណែត​ និងលោកជំទាវ ផ្តល់​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្រ្តាក់

(បន្ទាយមានជ័យ)៖នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជការ កងព​លតូច​ថ្មើរជើងលេខ៥១ អ​ញ្ជើញចុះត្រួតពិនិត្យ ស្ថានភា​ពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ឃុំសំរោង ស្រុកអូរជ្រៅ ខេ​ត្តបន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី មានភ្លៀងលាយឡំ និង​ខ្យ​ល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកចំនួន ៣ ក្នុងខេត្តប​ន្ទាយមានជ័​យ គឺស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកភ្នំស្រុក បណ្តាលឲ្យខូច​ខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៧​ខ្នង សាលារៀនចំនួន ២ខ្នង កងកម្លាំង​ចម្រុះ រួមមាន កងកម្លាំងអន្តរាគម​ន៍កងពលតូ​ចថ្មើរជើង​លេខ៥១ កងរាជអាវុធហត្ថ នគរបាល ប្រជាការពារ ​និងអាជ្ញាធ​រមូលដ្ឋាន រួមគ្នាចុះជួយរុះរើ និងជួស​ជុលឡើង​វិញជូនប្រជាពលរដ្ឋ។

 

លោកមេបញ្ជាកា​របានបញ្ជាក់ថា កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូ​លរបស់​កងទ័ព កម្លាំងយើងបានត្រៀមជានិច្ចទាំងកម្លាំងអន្តរាគមន៍ មធ្យោបាយ ឧបករណ៍ សម្ភារ សម្រាប់​ជួយ​សង្រ្គោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ ២៤ម៉ោងលើ២៤ម៉ោង ដោយ​ហេ​តុថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលតែងតែរងគ្រោះ ដោយខ្យល់កន្រ្តាក់ និងទឹកជំនន់​ជារៀងរាល់ឆ្នាំ ដោយមានការយកចិត្តទុកដាក់ពីសំណាក់់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ស័ង្កសី​ចំនួន ១០០០០សន្លឹក(មួយម៉ឺនស្លឹក)រក្សាទុកនៅអង្គភាពកងពល សម្រាប់ជួយជួស​ជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់លកផងដែរ។

 

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួប​គ្រោះមហន្តរាយ​ផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់​ភារកិច្ចជូនជាតិ​មាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តីនា​ពេល​អនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button