ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី៣

នាថ្ងៃអង្គារ ទី១៨ ៣២ អាណត្តិទី៣ខែមករា ឆ្នាំ២០២២ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។
ផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ប្រតិទិន នៃការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥)
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្ដីណែនាំស្តីពីដំណើរការ វិនិយោគបីឆ្នាំរំកិលខេត្ត (២០២៣-២០២៥)
៧-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
– គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
– គណៈកម្មាធិការលទ្ធកម្ម
– គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៨-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង
៩-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង ប្រចាំខែធ្នូ ឆ្នាំ២០២១
១០-បញ្ហាផ្សេងៗ…៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button