ព័ត៌មានជាតិ

ប្រជាពលរដ្ឋ យកអង្ករផ្កានិងថវិការប្រគល់ជូនសាខាកាកបាទក្រហមខេត្តសម្រាប់ទុកផ្គត់ផ្គង់ អ្នកទីទល់ក្រ ងាយគ្រោះឬរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

ខេត្តបន្ទាយមានជ័យ:អង្ករផ្កាម្លិះសុទ្ធល្អចំនួន ១១០០គីឡូក្រាម និងថវិកាចំនួន ១.៨៣៨.០០០រៀល ត្រូវបានប្រជាជនដឹកនាំដោយលោកយាយ អុំ វុយ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមាន​ជ័យយកមកប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសម្រាប់ផ្គត់ផ្គង់ទុកដាក់តែជូនបន្តដល់បងប្អូនប្រជាពលរដ្ឋទីទល់ក្រ ងាយគ្រោះឬរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។​

លោកយាយ អ៊ុយ បានលើកឡើងថាដោយមានចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាកនោះលោកយាយក៏បាន ផ្ដើមគំនិតធ្វើការរៃអង្គាសជាអង្គថវិកា ពីបណ្ដាបងប្អូនកូនក្មួយឬអ្នកជិតខាងដើម្បីបានមកចូលរួមចំណែកជាមួយកាកបាទក្រហមដែលជាស្ថាប័នសម្រាប់ធម៌មនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ លោក លី សារីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះចំពោះសម្រស់ជន ទាំងអស់គ្នា ដែលបាន ចំណាយ ទ្រព្យធនទាន់ខ្លួន ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចជាកាល ស្ថាប័នកាកបាទក្រហម តែងតែចុះជួយ ចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក និងរង់គ្រោះដោយធម្មជាតិ។​ល​។​

លោក លី សារី បានបន្តថា រាល់ដំណើរអង្គរ និងថវិកាទាំងអស់នេះសាខាកាកបាទ​ក្រហមខេត្តនិងយកទៅប្រើប្រាស់ ចែកជូនបងប្អូន អោយចំគោលដៅ និងមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។​
ចុងក្រោយលោកលីសារី ក៏បានថ្លែងនៅ ការជូនពរដល់សប្បុរសជនទាំងអស់ ជួបតែសេចក្ដីសុខចម្រើនរកស៊ីមានបានអាយុយឺនយូរហ្នឹងឱ្យចៀសផុត ពីជំងឺឆ្លងផ្សេងៗ ឲ្យបានគ្រប់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button