ព័ត៌មានជាតិ

នគរបាលស្រុកថ្មពួក ចុះបង្ក្រាបទីតាំងលួចបេីកជ​ល់មាន់តាមប្រព័ន្ធអនឡាញ និងហៅ​ម្ចាស់ទីតាំ​ងធ្វេីកិច្ច​សន្យា

(បន្ទាយមានជ័យ) ៖ កម្លាំងជំនា​ញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំ​ដោយ​លោកវរសេនី​យ៍​ទោ ឈឿន គឹម​ឈុន អធិការ​នគរបាលស្រុក នៅវេលម៉ោង៩ និង៣០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង លួច​បេីកជល់មាន់តាមប្រព័ន្ធអនឡាញ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពី​ទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។

លោក វរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ម្ចាស់ទីតាំ​ង​ខាងលើ​មាន​ម្ចាស់​ឈ្មោះ អេង សុភាព ភេទប្រុស ​អាយុ៥០ ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោ​ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខណៈ ពេលដែលសមត្ថកិច្ច ចុះដល់​ទីតាំង​ពុំមាន​អ្នកលេង រឺទូរទស្សន៍​អនឡាញនោះទេ ក្នុងនោះសមត្ថកិច្ចក៏បា​នហៅម្ចាស់ទីតាំង ណែនាំ និងកិច្ច​សន្យា​ឲ្យបញ្ឈប់ការបេី​កទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ។

លោកអធិការ ក៏បានបញ្ជាក់ថា អនុវត្តតាមប​ទបញ្ជាយ៉ាងម៉ឺងម៉ា​ត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាល ស្រុក និងធ្វើការចុះស្រាជ្រាវ ជាពិសេសមិ​នឱ្យមានលួចទីតាំងបើកទីតាំងល្បែងអនឡាញគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកឡើយ។ និងសំណូ​មពរឱ្យ ប្រជាពលរដ្ឋ សូមរា​យការណ៍មកសមត្ថកិច្ច បេីដឹងថា​មានការលួចលាក់​បេីកទីតាំងល្បែងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button