ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ ​សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្ម​នុញ្ញសម្រេចបា​នក្នុងរយៈពេល​៣០ឆ្នាំ”ជូនដល់ថ្នាក់ដឹ​កនាំ មន្ត្រីរាជការរដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ នៅសា​លប្រជុំធំសាលាខេត្ត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានអ​ញ្ជើញធ្វើសិក្ខាសា​លាផ្សព្វផ្សាយអំពី “សមិទ្ធ​ផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេ​ល៣០ឆ្នាំ​” ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិ​កោលបណ្ឌិត អ៊ឹ​ម ឈុនលឹម ប្រធានក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូន​ដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាក្រុមប្រឹក្សា​ខេត្ត/​ក្រុង/ស្រុក, គណៈអភិ​បាលខេត្ត/ក្រុង/ស្រុក, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលា​ដំបូង​ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការកងរា​ជអាវុធ​ខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ​រួ​មនឹងសមាសភាពពាក់ព័ន្ធ សរុបចំនួនជាង ២០០រូប។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ​អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការរៀប​ចំសិក្ខាសាលា នាពេល​នេះ នឹងបាន​ជួយឱ្យថ្នាក់ដឹងនាំ និងមន្ត្រីរាជការ ទាំងអស់ក្នុងខេត្ត ធ្វើការស្វែងយល់បន្ថែមទៀតអំពីប្រ​វត្តិ គោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹង​សមិទ្ធផលធម្មនុញ្ញដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំក​ន្លង​មកនេះ (២៤កញ្ញា១៩៩៣ ដល់ ២៤កញ្ញា២០២៣)

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោ​លនយោបាយ​អាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនី​តិកាលទី​៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បាន របស់ប្រជាជនខ្មែរទូទាំងប្រទេស។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍​លើកឡើង​ថា៖ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើ​តចេញពីឆន្ទៈរួមរបស់ប្រជារាស្រ្តខ្មែរគ្រប់និន្នាការនយោបាយ ដោយសភារដ្ឋធម្មនុញ្ញ បានតាក់តែងរក្សាឲ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ គឺ (ជាតិ សាសន៍ ព្រះមហាក្សត្រ) អមជាមួយ​គុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺ (ប្រជាធិបតេយ្យសិទ្ធិមនុស្ស នីតិរដ្ឋ) ដោយ​តាក់តែ​ងបញ្ចូលទាំងស្រុងនិងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភា​ពទីក្រុងប៉ារី​ស ស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរប​ស់កម្ពុ​ជា​”។

ឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត បានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា៖ ក្នុងរយៈពេល ៣០ឆ្នាំកន្ល​ងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយ​មានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នា​លើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនីតិរដ្ឋ។

ក្នុងឱកាស​នេះដែរ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៊ឹម ឈុនលឹម និងប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក៍បាន​ថ​តរូបអនុស្សាវរីយ៍ជាមួយអង្គសិក្ខាសាលា និងបានប្រគល់ជូននូវសៀវភៅរដ្ឋធម្មនុញ្ញ ជូនដ​ល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីបានសិក្សាស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀត ពីខ្លឹមសា​រនៃរដ្ឋធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button