ព័ត៌មានជាតិ

ក្រុមហ៊ុន​ អាហ្គ្រោថេក​ (គោខ្មែរ​ )រៀបចំ​ពិព័រណ៍​ បង្ហាញ​ពី​ពូជ​ពោត​ ម៉ាសុីដាំពោត​ និង​ជី ថ្នាំកសិកម្ម​ ដល់ប្រជា​កសិករ​ នៃស្រុក​ ភ្នំស្រុក​

ខេត្តបន្ទាយមានជ័យ​៖ដើម្បីបាននូវបទពិ​សោធន៍​ ចំណេះដឹង​ ដល់បងប្អូនប្រ​ជាកសិករដែល​ប្រកបរ​បរក​សិកម្មឲ្យទទួលបានទិន្នផលខ្ពស់​ នាថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ ក្រុមហ៊ុន​ អាហ្គ្រោថេក​ ខូអិល​ធីឌី​ គោខ្មែរ​ បានធ្វើការរៀបចំ​តាំង ដាក់បង្ហាញអំពីពូជ​ពោត​ ជីកសិកម្ម​ ថ្នាំកសិកម្ម​ និងម៉ាស៊ី​នដាំពោតដល់ប្រជាកសិករនៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យគោលបំណ​ងនៃការដាក់​តាំងពិព័រណ៍ផលិត​ផលផ្សេងៗរបស់ក្រុមហ៊ុនគោខ្មែរ​នាថ្ងៃនេះ​គឺដើម្បីឲ្យបងប្អូន​ប្រជាកសិករ​ទាំងអស់បា​ននូវចំណេះ​ដឹង​ ជំនាញនៃការប្រើប្រាស់ អោយចំគោដៅ​ ពេលវេលា​ នៃដំណាំកសិកម្ម​ ដើម្បីប​ង្កើនទិន្នផលខ្ពស់

លោក សុខ​ ហុងលី​ ដែលជាតំណា​ង​ ក្រុមហ៊ុន​ អា​ ហ្គ្រោថេក​ បានឲ្យដឹងថា​ ក្រុមហ៊ុននេះ​ គឺជា​ក្រុមហ៊ុន​កសិកម្មមួយ​ ដែលបានបង្កើតឡើងជាង​ ២០មកហើយ​ និងជាក្រុមហ៊ុន​ដែលបាននាំចូ​លនូវផលិតផល​កសិកម្មច្រើនមុខរួមមាន​ ថ្នាំកំចាត់សត្វល្អិត ស្មៅតាមការពារជំងឺ​ ជីបំប៉ន​ ពូជ​ពោតជាដើ​ម។ ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ​ ជាដៃគូផ្គត់ផ្គង់​ មកពីសហរដ្ឋអាមេរិក​ អឺរ៉ុប​ និង​ជប៉ុនជាដើមដើម្បីចូលរួម​ចំណែកអភិវឌ្ឍ​និងលើកស្ទួយជី​វភាពស្របតាម​គោលនយោបា​យរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែលមាន​ សម្ដេចមហាបវរ​ ធិបតី​ ហ៉ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាដែលបា​នដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណនិងផែនការយុទ្ធសាស្ត្រអ​ភិវឌ្ឍន៍ជាតិដោយ​បានចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ដើម្បីកំណើនសេដ្ឋកិច្ច​ ដល់ប្រជាកសិករក្រុមហ៊ុន​ អាហ្គ្រោថេក​ គោខ្មែរបា​នរួមចំណែ​កជាមួយរា​ជរដ្ឋាភិបាល​ គឺការធ្វើទំនើបកម្ម​ ពោលគឺការប្រែក្លាយកសិកម្មបែបប្រពៃណី​ ឈានទៅរកដំណា​ក់កាលថ្មីផ្ដោតលើការប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យា វិញ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button