ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបល​ទ្ធផលការ​ងារគណបក្ស និងក្រុមកា​រងារគណបក្ស ប្រចាំខែសីហា និង ទិស​ដៅ​ភារកិច្ចបន្ត ប្រចាំខែសីហា ឆ្នាំ២០២៤

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិ​ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធាន​គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នា​ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគណបក្ស និងក្រុម​ការងារគណបក្ស ប្រចាំខែសីហា និង ទិស​ដៅភារកិច្ចបន្ត ប្រចាំ​ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្ត។

កិច្ចប្រជុំនេះក៏មាន​ការអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រ​ចាំការគណៈ​កម្មាធិការគ​ណបក្សខេត្ត, ឯកឧត្តម កៅ សុខ​​អាន អនុប្រធាន​គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំ​ងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត និង អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ស្រុក អាណត្តិទី ៣ សរុប ១៤២ រូប ផងដែរ។

ក្នុងឱកាសនោះមានការ ប្រគល់ជូន ព្រះរាជក្រិត្យអនុក្រិត្យ និងប្រកាស តែងតាំងទីប្រឹក្សា និងជំ​នួយ​ការ ក្រសួង ជូនដល់អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុកអាណត្តិទី៤ និង សេច​ក្ដីស​ម្រេចតែងតាំងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ចំនួន ៧ រូបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button