ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា​ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀលដ​ល់មូលនិធិ​កសា​ង​ហេដ្ឋារច​នាសម្ព័ន្ធតាមព្រំដែន

(ភ្នំពេញ)៖ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក​ជំទាវ កែ ​សួនសុភី ស សុខា នា​ល្ងាចថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០២៤ បានបរិច្ចាគថវិកា ចំនួន ១០០​លាន​រៀល ដល់ “មូលនិធិក​សាងហេដ្ឋារច​នាសម្ព័ន្ធតាម​ព្រំដែន”។

ការបរិច្ចាគ​ថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ធ្វើឡើងបន្ទាប់​ពីការប្រកា​សរ​បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចប​ង្កើត”មូលនិ​ធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែ​ន” ក្នុងគោលបំណង​ដើម្បីកៀរគររកថវិកាបន្ថែម សម្រាប់ក​សាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល បង្កើតមូលនិធិនេះឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាព​លរដ្ឋខ្មែរគ្រប់​មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេ​យ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹ​ងមាំនិងប្រកបដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button