ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជន​ចាស់ជរា ស្រ្តីមេម៉ាយ ដែលល​មានជីវភាពខ្វះខាតចំនួន២០០គ្រួសារ នៅក្នុងក្រុង​បាត់ដំបង

ខេត្តបាត់ដំបង៖នា​​​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ​ប្រធា​នគណៈ​កម្មាធិការ​សា​ខា​កាក​បា​ទក្រ​ហមកម្ពុជា​ ខេត្តបាត់ដំបង និង​អភិ​បាលខេត្ត និងលោកជំទាវ បាន​ដឹកនាំក្រុមការងារ​អញ្ជើញចុះសួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចា​ស់ជរា ស្រ្តីមេម៉ា​យ ដែលលមានជីវ​ភាពក្រីក្រ ចំនួន ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ ទាំង​១០ក្នុងក្រុងបាត់ដំបង។ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្តទួលដូនប៉ុក សង្កាត់អូរចារ ក្រុង​បាត់ដំបង។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ជូនចំពោះ ប្រជាពល​រដ្ឋម​ក​ទ​ទួលអំណោយទាំងអ​ស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេច​តែងតែ​គិតគូរ​ពីសុខ​ទុក្ខរប​ស់បងប្អូនប្រជាពលរដ្ឋជួប​ការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូន​ច្រើនក្នុងបន្ទុក ជនងា​យរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរា​យផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសា​សន៍​ពណ៌សម្បុរ ឬនិន្នាកា​រនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះ​មានកា​កបាទក្រហមក​ម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័​យល្អ រស់នៅ ស្អាតហូ​បស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួ​មផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រ​ទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើងផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button