ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ខេត្តកោះកុង

ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ខេត្តកោះកុង ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលបានរៀបចំដោយមន្ទីរផែនការខេត្ត។
គណៈកម្មាជិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ បានប្រជុំពិនិត្យ និងសម្រេចកំណត់កាលបរិច្ឆេទយោង នៃជំរឿនសេដ្ឋកិច្ចឡើងវិញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយផ្អែកតាមស្ថានភាព នៃការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អនុវត្តការងារជំរឿនសេដ្ឋកិច្ច និងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ជាសកល រួមទាំងប្រទេសកម្ពុជាផងដែរ។ ដំណើរអនុវត្តជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នេះគឺជាលើកទី២ហើយ ដែលប្រទេស យើងអនុវត្តលើកទី១ កាលពីឆ្នាំ២០១១ ក្រោមការជួយឧបត្ថម្ភគាំទ្រដោយ អង្គការ JICA ជប៉ុន ហើយ លើកទី២ ឆ្នាំ២០២២នេះ គឺប្រើប្រាស់ ថវិការដ្ឋទាំងស្រុង។ ដំណើរការជំរឿនសេដ្ឋកិច្ច មានគោលបំណង សំខាន់គឺ៖
១-ដើម្បីទទួលបានទិន្ន័យស្ថិតិសម្រាប់ធ្វើរបាយការណ៍ ស្តីពីសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ២-ដើម្បីចងក្រងសំណុំឯកសារជាតិ ស្តីពីសកម្មភាពសេដ្ឋកិច្ចនៃគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាសម្រាប់ការ រៀបចំ គោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានា ៣-ដើម្បីជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចបរិស្ថាន វប្បធម៌ និងសុខុមាលភាព ប្រជាជនកម្ពុជា ៤-ផ្តល់នូវបញ្ជីអង្គភាពសេដ្ឋកិច្ចមេ សម្រាប់ធ្វើជាសំណាកគំរូសាកល ក្នុងការអង្កេតគំរូផ្សេងៗ ស្តីពីអាជីវកម្ម ធ្វើបច្ចុប្បន្នភាពនៃការរៀបចំបញ្ជីស្ថិតិអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button