ព័ត៌មានជាតិ

អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស​ម្ដេចកិតិ្តព្រឹទ្ធ​បណ្ឌិត ត្រូវបានចែកជូន​យោធិន ក​ងពលតូចថ្មើរជើង​លេខ៥១

(បន្ទាយមានជ័យ) ៖នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អាវភ្លៀង ដែល​ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអ​គ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបា​នប្រគ​ល់ជូនដល់​កងកម្លាំង​ ចំណុះកងពលតូចថ្មើរជើងលេខ៥១​។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជួសមុខឲ្យនាយទាហាន នាយ​ទាហានរង និងពលទាហានទូទាំងកងពល សូមសំដែងនូវកា​រគោរពដឹងគុណ​យ៉ាងជ្រាល​ជ្រៅបំផុតជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជា​និច្ចកាល​សម្តេ​ចទាំងទ្វេរ តែងបានយកចិត្តទុក​ដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរ​បស់ក​ងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ ជារៀងរាល់ឆ្នាំ។

នាយ​ទាហាន នាយទាហានរង និងពល​ទាហាន ចំណុះ កងពលតូចថ្មើរជើងលេខ៥១ សូមគោ​រពថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ដែលតែ​ងតែគិតគូរ​ពីការរ​ស់នៅរបស់កងទ័ព និងក​ងកម្លាំងឈរជើង​នៅ​តាមព្រំដែនគ្រប់ពេលវេលា ដែល​ជានិច្ច​កាលរដូវ​រងាឧបត្ថម្ភអាវរងា នៅ​រដូវវស្សា ​ឧបត្ថម្ភអា​វភ្លៀង និ​ងថវិកា សម្ភារផ្សេង​ៗទៀត ដោយអំ​ណោយទាំងនេះ បានផ្តល់​ជូនដល់ដៃកងកម្លាំងរប​ស់យើងគ្រប់រូបផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button