ព័ត៌មានជាតិ

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបន្ត​ធ្វើទំនើបក​ម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យការងារសុវត្ថិភាពចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យប​ន្តធ្វើទំនើប​កម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែ​មានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិកា​រជាតិសុវត្ថិភាពចរាច​រណ៍​ផ្លូវគោក (...) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានចាត់ទុ​កថា ការខិតខំប្រឹងប្រែងបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ជាកត្តាចម្បងមួយក្នុង​ការរួមចំណែក​គ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍ ជាពិសេសគឺបែងចែកព័ត៌មាន​ដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេលវេលាក្នុងកម្រិតអតិបរមា។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ក៏មានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភា​ពចរាចរណ៍ផ្លូវ​គោក បាននិងកំពុងតែដំណើរការយ៉ាងសកម្ម ដោយបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុបណ្ណ​បើកបរ ព្រមទាំងបានរៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមលើ​ប្រព័ន្ធទិន្នន័យយានយន្តចុះបញ្ជីដែលមានស្រាប់ហើយ ក្នុងគោលដៅរឹតបន្តឹងអនុ​វត្តច្បាប់ស្តីពីចរា​ចរណ៍​ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតរបស់ប្រជាជន។

ថ្លែងក្នុងឱកាស​នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ និងសមត្ថ​កិច្ចជំនាញនៅ​តាមរដ្ឋបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវបន្តបង្កើនការកសាងសមត្ថភាពចំ​ណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា មានសីលធម៌ វិន័យ ស្មោះត្រង់ក្នុង​វិជ្ជាជីវៈប្រកបដោ​យស្មារតី​ទទួលខុសត្រូវ ជាពិសេសគឺរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការពិនិត្យ និងអង្កេត​កន្លែងកើតហេតុគ្រោះថ្នាក់ច្រើន សំដៅរកឱ្យឃើញមូលហេតុជាក់លាក់បង្កគ្រោះថ្នាក់ បន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអ​នុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពង្រឹង​យន្តកា​រតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីបកស្រាយឆ្លើយតបទាន់ពេលវេលា សំដៅកា​ត់បន្ថយទស្សនៈភាន់ច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម ហើយត្រូវបង្កើនភាពគំរូក្នុងកា​រអ​នុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

គួរបញ្ជា​ក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ ករណីគ្រោះថ្នាក់ បានកើតឡើង ចំនួន ១ ៥៣៤លើក មានការថយចុះចំនួន ១៤លើក ស្មើ ១ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ ប៉ុន្តែចំនួន​ជនរងគ្រោះមានកំណើនខ្ពស់ជាងឆមាសទី១ ឆ្នាំ២០២៣ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៩៣នាក់ កើនចំនួន ៣៧នាក់ ស្មើនឹង ៥ភាគរយ និងអ្នករបួសចំនួន ២ ១១៦នាក់ កើនចំនួន ៤៤នាក់ ស្មើនឹង ២%។ គ្រោះថ្នាក់ទាំងនេះ បានបង្កដោយអ្នកជិះម៉ូតូ ៤៩% អ្នកបើកបររថយន្តធុនស្រាល ៣២% អ្នកបើកបររថ​យន្តធុនធ្ងន់ ១០% និងអ្នកបើកបរយានផ្សេងៗចំនួន ៨ភាគរយ។ កត្តាដែលបង្ក​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ល្មើសការបត់ ល្មើសវ៉ាជែង កត្តាយាន កត្តាស្រវឹង និងល្មើសសញ្ញាចរាចរណ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button