ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ២​នាក់​ ទៅតុលាការ ពាក់ព័ន្ធករ​ណីគ្រឿងញៀន

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាប​ករណីប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១ឈ្មោះ ភ័ណ ប្រុសពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,ឈ្មោះ ជួន ដូន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំ​នៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្នុងប្រតិបត្តិការ នោះកម្លាំង​ចាប់យកវ​ត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង  ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកIphone7 ពណ៌ខ្មៅនិងសម្ភារៈ​សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា មុន​ឈានដល់ការបង្រា្កបករណីខាងលើនេះ នៅវេលា​ម៉ោង១០និង​៣០នាទី ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួ​លព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រា​ស់ដោយ​ខុសច្បាប់នូវ​សារធាតុញៀន​នៅចំណុ​ចខាងលើ។ ភ្លាមនោះ​លោកបាន​ដឹកនាំកម្លាំង ចុះទៅដល់ចំណុច​កើតហេតុបាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យទាំង០២នាក់ ហើយនាំមកកាន់មូល​ដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ​និងចាត់​ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបន្តថា បន្ទាប់ពីកម្លាំងជំ​នាញគ្រឿងញៀន​ធ្វើតេស្តរកសារធាតុញៀនឃើញថាជនសង្ស័យទាំងពីរនាក់ជាលទ្ធផលវិជ្ជមាន (+) ។ ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជា​បានទិញ​គ្រឿងញៀន យកមកប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងយោង​តាមការធ្វើតេស្តរកសារធាតុញៀន កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​បានកសាង​សំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ​ល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិ​យាល័យប្រ​ឆាំងគ្រឿង​ញៀន បញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button