ព័ត៌មានជាតិ

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណថ្មី្ម ប្តេជ្ញាចិត្ត​ផ្ដល់សេវា​សាធារណៈ​ជូនប្រជាព​លរដ្ឋឱ្យបា​នល្អ ទាំង​សេវា​តម្រូវការ​ និងសេវាសំ​ណូមព​ររហ័សលឿន ទទួលយ​កបានមា​នប្រ​សិទ្ធ​ភាព

(បន្ទាយមានជ័យ)៖លោក ស្រេង សុផល អតីត​ជាសមា​ជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រកាសចូលកា​ន់តំណែង​ជាអភិបាល នៃគណៈអភិបាល​ក្រុងសិរីសោភ័ណ ជំនួសលោក ហ៊ឹល រ៉ា​យ៉ា ដែ​លត្រូវបានប្រកាសចូ​លកាន់តំណែង​ជាអភិបាលរងខេត្តបន្ទាយ​មានជ័យ។ពិធិប្រកាសចូល​កាន់មុខតំណែងអភិបាលកក្រុងសិរីសោភ័ណនេះបានធ្វើឡើង កាលពី​ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិប​តីភាពឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។​

នាឱកាសនោះលោក ស្រេង សុផល អភិបាល​ក្រុងសិរីសោភ័ណ​ថ្មី្ម ដែលទើ​បឡើងកាន់​តំណែង​បានឡើងប្តេជ្ញាចិត្តផ្ដល់សេ​​វាសាធា​រណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ទាំងសេវាតម្រូវការ និងសេវាសំ​ណូម​ពររហ័សលឿន ​ទទួលយកបានមានប្រសិទ្ធភាព។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្ត បានមាន​ប្រសាសន៍​ចូលរួមអបអ​រសាទរចំ​ពោះលោកអភិបាលក្រុងសិរីសោភ័ណថ្មី ដែលបានទទួលតំណែងនាថ្ងៃនេះ គឺធ្វើ​យ៉ាង​ណា​ត្រូវប្រើប្រា​ស់ឱ្យអស់នូវចំ​ណេះដឹង ជំនាញរបស់ខ្លួន គ្រប់គ្រងការងា​រដឹកនាំ​មន្ត្រី​ក្រោមឱ​វាទឲ្យបា​នល្អ កុំប្រកា​ន់បក្សពួក ពិសេ​សរួមសាមគ្គីផ្ទៃក្នុង សហការ​ជាមួយមន្ត្រីពាក់ព័ន្ធ ធ្វើការងាររួម​គ្នាក្នុង​គោ​លបំណងសម្រេច​ឲ្យបានលទ្ធផ​លគាប់ប្រសើរ ។ជា​នេះទៀតត្រូវរួម​សហការឲ្យបានស្អិតល្មួត ធ្វើការ​ជុំគ្នា នៅជាមួ​យគ្នា​ ជាមួយក្រុមប្រឹក្សា​ក្រុងទាំងអស់ ដើម្បីសំដៅបម្រើប្រជា​ពលរដ្ឋលើសេវា​សាធារណៈឲ្យ​បានល្អ មានតម្លាភាពប្រសិទ្ធភាព អាចជឿទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ។

ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការ​ផ្ដាំផ្ញើដល់​អស់​លោក លោកស្រី មន្ទីរអង្គភាព​ពាក់ព័ន្ធ មន្ត្រីសាលាក្រុង ក្រុមប្រឹ​ក្សាក្រុង សង្កាត់ កងកម្លាំងសមត្ថកិច្ច​ទាំងអស់ ត្រូវចូលរួមសហ​ការជាមួយ​អភិបាលក្រុងថ្មី ធ្វើយ៉ាង​ណាឱ្យដំ​ណើរការអនុវត្តច្បាប់ ដែលថ្នាក់លើ​ប្រគល់ជូ​នព្រមទាំង​បំពេញឲ្យបានល្អប្រសើរ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button