ព័ត៌មានជាតិ

ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍​ទាំង៦ឃុំ ក្នុងស្រុកម៉ាឡៃ ប្តេជ្ញាបន្តជំរុញបំពេញការងារ បម្រើ​លើ​សេវា​សា​ធារណៈជូនដល់ប្រជាព​លរដ្ឋឲ្យទ​ទួល​បានលឿន រហ័​ស និងមានប្រសិទ្ធ​ភាព

ខេត្តបន្ទាយមានជ័យ៖ ក្នុ​ងកិច្ចប្រជុំការ​ងារស្រុកម៉ាឡៃ នៃក្រុមការងាររាជ​រដ្ឋាភិបា​លចុះមូ​លដ្ឋាន​ខេត្តប​ន្ទាយ​មានជ័យ​នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ​លោក លោកស្រីដែ​លជាប្រធាន​ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍​ទាំង៦ ឃុំក្នុងស្រុកម៉ាឡៃ បានមានប្រសាសន៍ប្តេជ្ញាបន្តជំរុញបំពេញការងារ បម្រើលើ​សេវាសា​ធារណៈជូនដល់​បងប្អូនប្រជាព​លរដ្ឋឲ្យទ​ទួលបាន​ភាពលឿនរហ័​ស និងមានប្រសិទ្ធភាព ពិសេ​ស​តម្រូវការជា​ចាំបាច់ ។

នាឱកាសនោះលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានបញ្ជាក់​ថា ស្រុកម៉ាឡៃ ជាស្រុកមួយ ដែលជាប់​ព្រំដែ​នកម្ពុជា-​ថៃ​មានផ្ទៃដីសរុបចំនួន ៥០០៥៨ហិកតារ មានឃុំចំនួន៦ ភូមិចំនួន៥៤ ក្នុងនោះមា​ន៥ភូមិ​នៅក្នុងឃុំតាគង់ ពុំទា​ន់មានការ​ទទួលស្គាល់​ពីក្រសួងមហា​ផ្ទៃ ពីព្រោះ​បងប្អូន​ប្រជាព​លរដ្ឋទើបតែរស់​នៅថ្មី។

លោក ស្វាយ ជា បានបន្តថា ស្រុកម៉ាឡៃជា​តំបន់ដែ​លមានដីប្រកបដោយជីវជាតិ អំណោយ​ផល​សម្រាប់​កសិកម្ម ដោយមា​នប្រជាពលរដ្ឋ៧២ភាគរយជាកសិក​រនិង២៨​ភាគរយ​គឺជាអាជីវ​ករពាណិ​ជ្ជករនិងកម្មករ។ចំពោះ​សន្តិសុខ​សណ្ដាប់ធ្នាប់នៅ​តាមបណ្ដោយព្រំដែនកម្ពុជា ថៃមានប្រវែង ៤៨​គីឡូម៉ែត្រ ភាពស្រស់ស្អាតល្អនេះ​ក៏ដោយសារតែ​មានកិច្ចសហ​ប្រតិបត្តិការល្អ រវាងអាជ្ញាធរ​ស្រុក​ម៉ាឡៃ និងអាជ្ញាធ​រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាពិសេស​កិច្ចសហ​ការប្រតិ​បត្តិរ​វាងកម្លាំង​ប្រដាប់អាវុធទាំងពីរប្រទេស។នាឱកាសនោះ​ផងដែរ អស់លោក លោកស្រី ដែលជា​មេឃុំ មេប៉ុស្តិ៍បាន​ធ្វើការលើកឡើង ដោយ​យោងទៅតាម អនុវត្តគោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាព​គឺផ្នែកសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈបានល្អធ្វើឲ្យបទល្មើសផ្សេងផ្សេង ដូចជាបញ្ហា​គ្រឿង​ញៀនល្បែងស៊ី​សង ក្មេងទំនើង ត្រូវបានកាត់បន្ថយ ចំណែកកា​រផ្តល់សេវា​រដ្ឋបាលនិង​សេវា​សាធារ​ណៈដោយយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលិខិតបទដ្ឋានផ្សេង ៗ តម្លៃសេ​វារដ្ឋបា​លដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ ការចេញសំបុត្រអ​ត្រានុកូលដ្ឋាន លិខិតផ្សេងៗ មួយចំ​នួន​មិនត្រូវបានយកថវិកាពី​បងប្អូនប្រជាពលរដ្ឋឡើយ គឺផ្តល់ជូនពួកគាត់ដោយឥតគិតថ្លៃ និងទាន់​ពេល​វេលាជាការឆ្លើយតប​ចំពោះបងប្អូនដែលជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ការចូលរួមពីថ្ងៃនេះ។

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និងជាប្រធានក្រុមការ​ងាររាជរដ្ឋា​ភិបាល ចុះមូលដ្ឋា​នខេត្តបន្ទាយមានជ័យ ក៏បានថ្លែងការកោតសរសើរ​ចំពោះអស់​លោក លោកស្រី ដែលជាអា​ជ្ញាធ​រមូលដ្ឋាន​​ដែលបានបំពេញភារៈជាស្នូល​បានយ៉ាងល្អហើយសង្ឃឹមថា អស់លោក លោកស្រីនឹង​បន្តយកចិត្តទុ​កដាក់ប្រឹងប្រែងបន្ថែមទៀត។ឯក​ឧត្តមបានមា​នប្រសាសន៍បន្តថា យើងត្រូវពិនិត្យកិច្ច​ការងារស្ថានភា​ពជាក់ស្តែងទើប ចំពោះបញ្ហាប្រ​ឈមផ្សេងផ្សេង​ទៅធ្វើផែនកា​រឲ្យបានជា​ក់លាក់ ត្រូវយល់​ដឹងថា ពាក្យថាកង្វះខា​តមិនចេះចប់នោះ​ទេដូច្នេះយើង​ជាអាជ្ញាធរមូ​លដ្ឋាន កងកម្លាំងមា​នស​មត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លាស់លើ​សេវាសាធារណៈ សន្តិសុខភូមិ ឃុំមានសុវត្ថិភាពនិ​ងសេវាអប់រំរួ​មជាមួយនឹងសេវា ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button