ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ នៅចំណុចផ្លូវធារាសាស្រ្ត ឃុំអូរបីជាន់ សង្ស័យរថយន្តកៀរ រួចបើករត់​គេចខ្លួន

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ ត្រូវគេប្រទះឃើញ​ដេកស្លាប់ នៅចំណុចផ្លូវធារាសាស្រ្ត ស្ថិត​នៅ​ក្នុង​ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ កាលពី​វេលាម៉ោង​០៦និង១​០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ សង្ស័យ​រថយន្តកៀរ រួច​បើក​រត់​គេចខ្លួន

នគរបាលបានឲ្យដឹងថា៖​សពដែលគេប្រទះឃើញដេកស្លាប់នោះឈ្មោះម៉ៅ ឆន ភេទប្រុស អាយុ​៥៤ឆ្នាំ នៅភូមិស្នួលទ្រេ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យបើ​យោង​តាមការបំភ្លឺរ​បស់​ឈ្មោះ យី យ៉ា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិ​ស្នួលទ្រេត ឃុំអូរបីជាន់​ដែលជា​អ្នកភូមិ​ជាមួយគ្នា​បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគា​ត់មានគ្នា​៥នាក់ ទាំងជនរងគ្រោះ បាន​ផឹកស្រាជាមួយគ្នានៅរោងចាំស្រែក្បែរផ្លូវ​ធារាសាស្រ្ត ចម្ងាយពីផ្លូវ២​៥៨D ប្រហែល៣០០ម៉ែត្រ ដល់​ម៉ោង០៥និង៣០នាទីល្ងាច ជនរ​ងគ្រោះបានសុំមកផ្ទះមុ​ន លុះដល់ម៉ោង០៦និ​ង១០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ក៏ស្រាប់លឺ​ដំណឹងថា ឈ្មោះ ម៉ៅ ឆន បា​នស្លាប់

នគរបាលបានបញ្ជាក់ថា៖ ក្រោ​យពីទទួលបានព័ត៌មាន យើងបានបង្កើត​គណៈ​កម្មការដែល​មានសមាស​ភាព លោកអធិការរង ទទួលការងារព្រហ្មទណ្ឌ, លោកអធិការរង ទទួលការងារ​ចរាចរ​ណ៍, សមាជិកក្រុមប្រឹក្សាឃុំ អូរបីជាន់,លោ​កមេបញ្ជាការរងកងរាជអាវុធមូលដ្ឋានស្រុកអូរជ្រៅ នាយ​ផ្នែកនគរ​បាលព្រហ្មទណ្ឌ,លោកនាយប៉ុស្តិ៍រដ្ឋបា​លនគរបាលឃុំអូរបី​ជាន់,លោកនាយរ​ងផ្នែកពិនិត្យវិ​ភាគកន្លែងកើត​ហេតុ,លោកគ្រួពេ​ទ្យមណ្ឌលអូរបី​ជាន់,លោកអនុភូមិស្នួល​ទ្រេត​និងក្រុមគ្រួ​សារសព ដើម្បីធ្វើការត្រួត​ពិនិត្យ សព ក្នុង​នោះរកឃើញមានស្លាក​ស្នាម​បែកក្បាល​ខាងក្រោយ ,បាក់ដៃស្តាំ,រលាត់ស្មងជើងស្តាំ,ឈាមហូរចេញតាមត្រចៀកស្តាំ ។ តាមការសន្និដ្ឋានថា ការស្លាប់រ​បស់ជនរងគ្រោះសង្ស័យ​រថយន្ត​បើកកៀររួច រត់គេចខ្លួនបាត់ ព្រោះឃើញ​មានស្នាម​កង់រថយន្ត​នៅជា​ប់កន្លែង​ជនរងគ្រោះដេកស្លាប់

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer