ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាង​ចុះ​សួរ​សុខទុក្ខ និង​នាំយ​កនូ​វព្រះអំ​ណោយដ៏​ថ្លៃថ្លាចែក​ជូនដល់​សិស្សានុសិស្ស នៅស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទី​ប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​មហាសង្ឃរាជ នៃព្រះរា​ជាណាចក្រកម្ពុជា ទាំងពីរគ​ណៈ អមដំណើ​រដោយ​ឯកឧត្តម វុធ ស៊ែ ,ឯកឧត្តមលី រដ្ឋា ,ឯកឧត្តម ស៊ុង ប៊ុនថុង ,ឯកឧត្ដម ជួប រ៉ាឌូ ,ឯកឧត្ដម ឃ្លៃឃ្លី និងស​ហការី បានយាង​និងអ​ញ្ជើញចុះ​សា​កសួរសុខទុក្ខ និង​នាំយកនូវ​ព្រះអំណោ​យដ៏ថ្លៃថ្លា​ជាសម្ភារៈ​សិក្សា ចែកជូនដ​ល់សិស្សានុសិស្សចំនួន​៣៦០នាក់នៅក្នុងបរិវេណ សាលាបឋ​មសិក្សាអូ​រស្រឡៅ ស្ថិតនៅក្នុង​ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោ​មនស្សរីក​រាយយ៉ាងក្រៃលែ​ងចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រ​ជា​នុរាស្ត្រក្មេង ចាស់ ប្រុសស្រី បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារ​កិច្ចយ៉ាងក​ក់ក្ដៅ​បំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខបងប្អូន​ប្រជានុរាស្ត្រ​នៅក្នុងតំបន់​នោះប្រកបដោ​យសេចក្តី​ស្និទ្ធិស្នាល និងស្នាមញ​ញឹម ។ព្រះអំណោយ​អ្នកអង្គម្ចា​ស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯក​ឧត្ដម​ទីប្រឹក្សា​ នាំយកមកចែកជូនដ​ល់សិស្សបឋមចំនួន៣​៦០នាក់នាថ្ងៃនេះគឺដើម្បីជាកា​រឆ្លើយ​តប តា​មការសំណូមពររបស់ព្រះ​បាឡាត់​គណ​ខេត្ត​បាត់ដំបង គ​ណៈធម្មយុត្តិកនិកាយ និងលោកស្រី​នាយកសាលា​អូស្រឡៅ ដោយក្នុងនោះ​មា​នការប្រគ​ល់រង្វាន់ ​និងប័ណ្ណស​សើរ ទុកជាកា​រលើក​ទឹកចិត្តដ​ល់សិស្សានុសិស្សដែល​ជាទំពាំងស្នងឬស្សី និងជាធនធានដ៏មា​នសារៈ​សំខាន់ក្នុ​ងការចូលរួម​ចំណែកអភិវឌ្ឍន៍សង្គម​ជាតិទៅថ្ងៃអនាគត។

ព្រះ​អំណោ​យដែលត្រូវចែក​ជូនដល់សិស្សា​នុសិស្សរួមមានៈសិស្សពូកែ​៦០នាក់​ក្នុងម្នាក់ៗ​ទទួលបាន​សៀវភៅ១០​ក្បាល បន្ទាត់១ដើម ប៊ិ​ច៣ដើម និង​ថវិកា ២ម៉ឺនរៀល។ចំណែកសិស្ស៣​០០នាក់​ផ្សេង​ទៀ​ត ក្នុងម្នាក់ៗទទួលបានសៀវភៅ០​៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម និងថវិកា ១ម៉ឺនរៀល ព្រម​ទាំងជូនថវិ​កាដល់​លោកគ្រូអ្នកគ្រូចំនួ​ន៨០ម៉ឺនរៀល​ផងដែរ។ទាំងព្រះបាឡាត់គ​ណខេត្តបាត់ដំបង អជ្ញា​ធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរា​ស្ត្រក្មេងចា​ស់ប្រុស​ស្រីមាន​សេចក្តី​ត្រេកអរយ៉ាង​ពន់ពេកចំ​ពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហ​ការី បានយាង និងអញ្ចើញមកដល់មូ​លដ្ឋានប្រជានុរាស្ត្រដោយផ្ទាល់ និងសូមថ្លែង អំណ​រអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលា​ញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយ​សូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់​មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសក​ម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាត និងតាមសាលារៀនផ្សេងៗបន្ថែមទៀត។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់ប្អូនៗកូនក្មួ​យសិស្សានុសិស្សទាំ​ងអស់​ត្រូវខិ​ត​ខំប្រឹង​ប្រែងរៀនសូត្រស្តាប់បង្គាប់លោកគ្រូអ្នកគ្រូធ្វើជាមនុស្សល្អ និងប្រែក្លាយខ្លួនអោ​យទៅជាព​លរដ្ឋគំរូនាថ្ងៃអ​នាគត ដើម្បីយកចំនេះវិជ្ជាម​កចូលរួមចំណែកអ​ភិវឌ្ឍន៍កសាង​សង្គមជាតិខ្មែរ​អោយរីកចម្រើនរុងរឿងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button