ព័ត៌មានជាតិ

ពិធីសំណេះ​សំណាល​ជាមួយ​សមាជិក-សមាជិការ គណ​បក្សប្រ​ជាជន​កម្ពុជា​ស្រុក និងឃុំ​ទាំង​៦ ​សរុប​ចំនួន​១​៤០​នាក់

(បន្ទាយមានជ័យ)លោក បោន ប៊ិន ​សមាជិ​កអចិន្ត្រៃយ៍​គណបក្សខេត្តបន្ទាយមានជ័យ អតីតប្រ​ធាន​ក្រុម​ការងារចុះ​មូលដ្ឋា​នស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជួ​បសំណេះ​សំណាល​ជាមួយសមាជិកស​មាជិការ គ​ណបក្សប្រជាជ​នកម្ពុជាស្រុក និងឃុំទាំង៦ សរុបចំនួ​ន១៤០នាក់

ពិធីនេះប្រារព្ធធ្វេីឡេីង​នៅសាលប្រជុំ​គណបក្សប្រជាជ​នកម្ពុជា ស្រុកភ្នំស្រុក  ដោយមា​នការអ​ញ្ជេីញ​ចូលរួមពី​សំណាក់ លោក ឃ្លោក នួយ ,លោក ជឹម ប៊ុនអាន អនុប្រធាន​ក្រុមការងា​រចុះជួយស្រុក ,​លោ​ក ជូ បុត្រ ប្រធានគណៈកម្មាធិ​ការគណបក្សស្រុក​ភ្នំស្រុក ។ 

ក្នុងឱកាសនោះលោក បោន ប៊ិន ក៏បានពាំនាំប្រ​សាសន៍ផ្តាំផ្ញេីសួរសុ​ខទុក្ខរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានគ​ណបក្ស សម្តេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹ​កនាំកំ​ពូលរប​ស់គណប​ក្ស​ប្រជាជន​កម្ពុជា ជាពិសេ​សឯ​កឧត្តម នាយ​ឧត្តមសេ​នីយ៍ កែ គឹមយ៉ាន ស​មាជិកគណៈអចិន្ត្រៃយ៍ គណៈ​កម្មាធិការ​កណ្តាល ប្រធា​នក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធា​នទី១ ក្រុម​ការងារគណបក្សចុះមូល​ដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះ​សមាជិក-​សមាជិ​ការគ​ណបក្សដោ​យក្តីនឹករ​លឹកផងដែរ

ជាមួយគ្នានោះ​លោក ក៏បានថ្លែងអំណរគុ​ណដល់សមាជិកសមាជិការ នៃគណប​ក្សប្រជាជនក​ម្ពុជាស្រុ​កភ្នំស្រុក ដែលកន្លង​មកបាន​ខិតខំយ៉ា​ងសកម្មដេីម្បីប្រ​ជាជន និងគាំទ្រ បោះឆ្នោត​ជូនគណ​បក្សប្រជាជន​កម្ពុជាទទួលបាន​ជោគជ័យយ៉ាងធំធេង

លោកបន្តថា បេីទោះបីលោ​កត្រូវបានផ្លាស់​ប្តូរទៅជា​ប្រធានក្រុ​មការងារចុះ​មូលដ្ឋានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតក៏​ដោយ ក្នុងនាមគណ​បក្សប្រជាជនក​ម្ពុជា នៅតែរួមសុខ រួមទុក្ខជា​មួយគ្នាជា​រៀងរហូត ដោ​យមិនបោះ​បង់បងប្អូ​នប្រជាជ​នចោលឡេីយ គឺយេីងបន្តរួមគ្នាជា​មួយគណ​បក្សប្រជាជន ដេីម្បីប្រជាជ​ន និងប្រទេ​សជាតិ បន្តទៀតដោ​យគ្មាន​ងាករេឡេីយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button