ប្រជាពលរដ្ឋ២០០គ្រួសារ នឹងក្មួយៗប្រុសស្រី២០០នាក់ ទទួលបានអំណោយពីសប្បុរសធម៌ នៅសាលារៀនអនុវិទ្យាល័យស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកនៅក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ រួមនឹងសប្បុរសជន បានចុះជួបសំណេះសំណាល និងនាំយកអំណោយ ចែកជួនប្រជាពលរដ្ឋចំនួន២០០គ្រួសារនឹងក្មួយៗប្រុសស្រី ចំនួន២០០នាក់ នៅក្នុងបរិវេណសាលារៀនអនុវិទ្យាល័យស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះដែរលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានថ្លែងអគុណចំពោះម្ចាស់ជំនួយលោក យឿង ទិញថាញ និងលោកស្រី គីម ទៀង អគ្គនាយក្រុមហ៊ុនហែលsmilind co.ltd ព្រមទាំងសហការី ដែលបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។ទាំងនេះជាកាយវិការ និងជាវប្បធម៌ដ៏ប្រពៃសម្រាប់សប្បុរសជនដែលមានសទ្ធា ចូលរួមចំណែកជាមួយអាជ្ញាធរ ដើម្បីកាត់បន្ថយការខ្វះខាតមួយគ្រា។
ចំពោះអំណោយដែលត្រូចចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ
អង្ករ ១០គីឡូ,ទឹកត្រី ១ដប,ទឹកសុីអុីវ ១ដប ,មី ១កេះ ,ប្រេងឆា ១ដប ,ប៑ីចេង កន្លះគីឡូ ,ស្ករស កន្លះគីឡូ និងអំបិល កន្លះគីឡូ ។ សម្រាប់ក្មួយៗ២០០នាក់ ក្នុង១នាក់ទទួលបាន៖ទឹកដោះគោ ៤ដប ,នំ ២កញ្ចប់ និង ស្ករគ្រាប់ ២កញ្ចប់ ផងដែរ ៕ដោយ ៖ លោក ពិល ថា