ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំបូ​កសរុបលទ្ធផល​កិច្ចប្រតិបត្តិកា​រប្រចាំ​ខែតុ​លា ឆ្នាំ២០២៣​ និងផ្សព្វផ្សា​យផែន​ការការពារដ​ល់កម្លាំង​នគរបា​លក្រោមឱ​វាទ

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋា​ននគរបាលខេ​ត្តបន្ទាយ​មានជ័​យ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំ​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលប្រចាំ​ខែតុលា​ និងផ្សព្វផ្សាយ​ផែនការ​ការពារចំនួន៣​កម្មវិធី ដ​ល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនី​យ៍ ស្នងការរង​ នាយការិយា​ល័យ លោកអ​ធិការក្រុងស្រុកទាំង៩ មេបញ្ជាការវរ:សេនា​តូចការពារ​ព្រំដែនគោ​គទាំង៤។

កិច្ចប្រជុំនេះបាន​ផ្តោតសំខា​ន់លើរបៀបវរ:ធំ​ៗចំនួន៤រួមមាន:

ប្រជុំបូក​សរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៣ (គិតពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២​០២៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣) និងទិសដៅ​អនុវត្តការ​ងារសម្រាប់ខែបន្ទាប់

ផែន​ការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនា​យករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញត្រួ​តពិនិត្យច្រ​កព្រំដែនអន្តរ​ជាតិប៉ោយ​ប៉ែត​(ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣)

ផែន​ការ​ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ មណ្ឌលប្រឡង​សញ្ញាបត្រម​ធ្យមសិក្សាទុតិ​យភូមិឆ្នាំ២០២២២០២៣ នាថ្ងៃទី០៦០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ផែនការ កា​រពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អ​កអំបុក និង សំពះព្រះខែ ឆ្នាំ២០២៣។

នាឱកាសនោះលោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ក៏បា​នកោត​សរសើ​រនូវកិច្ចខិត​ខំប្រឹងប្រែង​របស់លោ​ក លោកស្រី គ្រប់ផ្នែក​ពាក់ព័ន្ធរហូតទទួល​បានលទ្ធផ​លល្អគួរជាទីមោទនៈ។ ក្នុង​នោះ​លោកក៏​បានជម្រុញដ​ល់កម្លាំងនគ​របាលជំនាញ

ត្រូវប​ន្តផ្តល់​សេវាសៀវភៅ​ស្នាក់នៅ និងអត្ត​សញ្ញាណប័ណ្ណ​ជូនពលរដ្ឋ​ឲ្យបានទាន់​ពេលវេលា។

-​ត្រូ​វពង្រឹង​ទប់ស្កាត់​បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើ​សព្រហ្មទណ្ឌ និង ក្មេងទំនើង។

ត្រូវ​បន្តអនុវត្ត​ការងារ តួនាទី ភារកិច្ចឲ្យបានល្អ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

ត្រូវ​គោ​រពច្បាប់ គោរពវិន័​យ គោរពបទបញ្ជារប​ស់មេកើយ។

ទន្ទឹមគ្នានោះ លោក​ឧត្តមសេនីយ៍​ទោស្នងការ ក៏បានផ្សព្វផ្សាយ ​និងដាក់ចេញនូវផែនការ ការពារ ដល់​កម្លាំង​នគរបាលទាំងអស់ត្រូវ យក​ចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ច្បាមក្តាប់សភាពកា​រណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀ​បចំសណ្តាប់ធ្នាប់​តាមដងផ្លូវ។ សំដៅធានាបា​នទាំងស្រុងនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ជូន​ថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ ដែលបានអញ្ជើញចុះបំពេញ បេសកកម្ម និងចូល​រួមក្នុងភូមិសាស្ត្រខេត្តប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button