ព័ត៌មានជាតិ

មន្ទីរៀ​បចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិ​យោដីខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញា​បនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុ ជូនម្ចាស់ក​ម្មសិទ្ធិ នៅភូ​មិកូនត្រី ឃុំកូប

ខេត្តបន្ទាយមានជ័យ៖ប្រជា​​ពល​រដ្ឋរស់​នៅភូមិកូន​ត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ទទួ​ល​បាន​វិញ្ញាប​នបត្រ​សម្គាល់​ម្ចាស់​អចល​នវត្ថុ ​និងមោ​ឃភាព​នៃប័ណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់​ប្រើ​ប្រា​ស់​ដីធ្លី ឬប័ណ្ណ​សម្គា​ល់សិទ្ធិកាន់​កាប់អ​ចលនវត្ថុ ពីមន្ទីរៀបចំ​ដែនដី ន​គររូបនីយកម្ម ​សំណង់ និងសុរិ​យោ​ដី​​ខេត្តបន្ទាយ​មានជ័​យ នាព្រឹកថ្ងៃទី៨ ​ខែកុម្ភៈ ឆ្នាំ២០២២ ។

 

ពិធីនេះបា​នប្រព្រឹត្តទៅ​ក្រោមអធិ​បតីភាពលោក លី សារី អភិបាលរ​ងខេត្ត លោក អាង ណារិទ្ធ ប្រ​ធាន​មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ទូច សីហា អភិបា​លរងស្រុ​កអូរជ្រៅ ព្រមទាំងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គ​ភាពពាក់​ព័ន្ធជុំវិញខេត្ត។លោក អាង ណារិទ្ធ បានបញ្ជាក់ថា សម្រាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុ ដែលនឹង​ត្រូវប្រគ​ល់ជូនបង​ប្អូនប្រ​ជាពលរដ្ឋ ក្នុងភូមិកូនត្រី សរុបចំនួន ១,២៩៩ក្បាលដី។

 

លោក​​​​​​​បញ្ជាក់ទៀតថា៖នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខ​ណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់ គឺ​ការកំណត់ តំប​ន់ធ្វើការវិនិច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការ​ផ្សព្វផ្សាយ​ការចុះកំ​ណ​ត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បី​កសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយ​ជាសា​ធា​រណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេ​ល១​៥ថ្ងៃ ដើម្បីទុកលទ្ធភាព​ឱ្យម្ចា​ស់ដី និងអ្នកពាក់ព័ន្ធ ធ្វើ​ការ​ផ្ទៀងផ្ទាត់ឈ្មោះ ស្ថាន​ភាពគ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើកា​រតវ៉ាក្នុងក​រណីខុស​ឆ្គង។ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន មានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ​កម្ម​សិទ្ធិជូន ម្ចាស់ដី។

 

ជាមួយគ្នានោះដែរលោក លី សារី បានមានប្រសាសសន៍ថា៖ ប័ណ្ណកម្មសិទ្ធិ​គឺមានផ​លប្រយោជ​ន៍ជាច្រើនសម្រាប់​បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវ​សិទ្ធិរប​ស់អ្នកក្នុង​ការធ្វើជាម្ចាស់ ឬការ​កាន់​កាប់ដីធ្លី អាចយក​ទៅប្រើប្រាស់ជារប​ស់ធានានៃការខ្ចីប្រាក់ ជាឯក​សារសំអា​ងនៅពេល​មាន​ជម្លោះ​ដីធ្លី ធ្វើឲ្យ​កាន់​តែប្រសើរ ចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើ​នតម្លៃដីកាន់​តែបានថ្លៃ ព្រោះ​ទីផ្សារ​ដីប្រកបដោយទំនុកចិត្ត។ជាពិសេស ស្របទៅ​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​មានស​ម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ​អាណត្តិទី៦នេះ។

 

ទន្ទឹមនោះដែរលោក អភិបាលរងខេត្ត ក៏បានថ្លែងអគុណដល់រាជរដ្ឋា​ភិបាលកម្ពុជា ក្រសួងរៀបចំ​ដែនដី ន​គរូបនីយកម្ម និងសំណង់ ដែល​បានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមាន លក្ខណៈ​ជាប្រព័ន្ធ​នេះឡើង និង​បាន​កោ​តសរ​សើរចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងរ​បស់ក្រុមការងារ​ដែលបាននិង​កំពុង​បន្តក្នុង​ដំណើរ​ការចុះបញ្ជីដីធ្លីជូនប្រជា​ពលរដ្ឋនេះ។

 

សូមបញ្ជាក់ថា៖ចំពោះពិធីប្រគល់វិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់​កម្មសិទ្ធិនៅភូមិកូន​ត្រីឃុំកូប ស្រុកអូរជ្រៅ ចាប់ពីថ្ងៃនេះត​ទៅរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ប្រសិនបើ​ប្រជា​ពលរដ្ឋ​ណាមិន​ទាន់មាន​ពេលវេលា​មកទទួល​យក សូមទំនាក់ទំនង​នៅមន្ទីររៀប​ចំដែន​ដីនគររូប​នីយកម្ម និង​សំណង់ ខេត្ត ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ដើម្បីទទួលយ​កវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អ​ចលនវត្ថុនៅពេលក្រោយ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button