ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើ​ញសំណេះសំ​ណាល និងផ្តល់រង្វាន់​លើ​កទឹកចិត្ត​ដល់​សិស្សប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុយិភូមិ និទ្ទេស​A,B,C,D,E នាសម័យប្រឡង ២៧ ធ្នូ ២០២១

ប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌលប៉ៃលិន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០៤ ខែកុម្ភ:ឆ្នាំ២០២២ បានអញ្ជើញ​សំណេះ​សំណាល និងផ្តល់រង្វាន់លើ​កទឹកចិត្ត ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុ​យិភូមិនិទ្ទេស A,B,C,D,E នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន។

 

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូល​រួម​ពី​ឯកឧត្តម លោកជំទាវ លោកលោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា​បិតាសិស្ស ប្រ​មាណ៤​០០នាក់។

 

នាឱកាសនោះលោកជំទាវ អភិបាលខេត្តប៉ៃលិន បានថ្លែងអំ​ណរគុណយ៉ាង​ជ្រាលជ្រៅដល់​លោក​គ្រូ អ្នកគ្រូ នៃវិទ្យាល័យ ទាំងពីរក្នុងខេត្តប៉ៃលិន ដែលបានខិត​ខំយកចិត្ត​ទុកដាក់បង្រៀន​ ដល់សិ​ស្សានុ​សិស្សរប​ស់ខ្លួន ដែល​បានប្រឡងជាប់សញ្ញាប័ត្រមធ្យម​សិក្សាទុតិយភូមិ និទ្ទេស A ដល់ទៅ ៦នាក់​ដែលជាចំ​នួនមួយជាប្រវត្តិសាស្ត្រសម្រាប់ ខេត្តប៉ៃលិន។

 

ក្នុងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដែលបាននាំសុខសន្តិភាពជូនប្រជាជាតិ និងបានលើក​ស្ទួយវិស័​យអប់រំ អោ​យមានការរីកចម្រើនប្រកបដោ​យគុណភាពខ្ពស់ ។

 

ទន្ទឹមនោះលោកជំទាវផ្ទាល់​ ក៏បានផ្តាំផ្ញើដល់ក្មួយៗ ជាសិស្ស ដែលទទួលបានរង្វាន់ នាពេលនេះ សូមយកចិត្ត​ទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនា​គតរបស់ខ្លួនមានភា​ពភ្លឺស្វាង ។ម្យ៉ាងវិញទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកម៉ូតូ ​ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរ​ពគំនូស​សញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាម​ដងផ្លូវ គេច​ផុតពី​គ្រោះថ្នាក់ចរាចរណ៍​ជាយ​ថា​ហេ​តុទាំងឡាយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿង​ញៀន អាចនាំឲ្យខូចអ​នាគតក្នុងការ សិក្សា ។

 

យោងតាមស្ថិតិ​លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា ស​ម្រាប់​ការប្រឡងសញ្ញាបត្រ័ទុតិយភូមិ នៅក្នុងឆ្នាំ២០២១នេះ គឺមានបេក្ខជនប្រឡង​ទូទាំងខេត្ត​ប៉ៃលិន សរុបចំនួន៤៩៥នាក់ ស្រី ២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល និងមាន​២១បន្ទប់ ។ជាលទ្ធផលបេក្ខជ​នប្រឡងជាប់ មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមា​ននិទ្ទេស A ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ១០៥នា​ក់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button