ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន កម្ពុជា និងរដ្ឋមន្រ្តីក្រ​សួងគ​មនាគមន៍ម៉ាឡេស៊ី ឯក​ភាពស​ហការរួមគ្នា​លើគំ​និតផ្តួចផ្តើមប្រ​ឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាព នៃការប្រើប្រាស់ព័ត៌មាន

(ភ្នំពេញ)៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័​ត៌មាន​នៃព្រះរាជា​ណាចក្រកម្ពុជា​ ជួបសម្តែងការ​គួរសម និងពិភាក្សាកា​រងារ​ជាមួយ​សមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួង​គមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀល​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំ​ឡុងពេលនៃដំណើរចូលរួម​កិច្ចប្រជុំមហាសន្និបាតលេីកទី២២ និងសន្និសីទកំពូ​លសារព័ត៌មា​នអាស៊ីលើក​ទី១៩ (19th Asia Media Summit) រៀបចំឡើង​ដោយវិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធផ្សាយ​សោតទស្សន៍​អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូស​បញ្ជាក់ពីសារៈសំខាន់​នៃកិច្ចស​ហប្រតិបត្តិកា​ររវាងក្រសួង​ព័ត៌មាន​កម្ពុជា និងក្រសួងគមនាគន៍​នៃប្រទេសម៉ាឡេស៊ីក្នុង​ក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មាន រវាងគ្នានឹងគ្នាជាពិសេស​ការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសា​រព័ត៌មានជាតិរបស់​ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាង​នេះទៅ​ទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏​បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យ​មានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។

រដ្ឋមន្ត្រីទាំងពីររូបក៏​បានឯកភាពសហការរួមគ្នាផ្តួចផ្តើម​គំនិតលើការពង្រឹងសុវត្ថិ​ភាពនិងសណ្តាប់​ធ្នាប់​ព័​ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដ​ល់ប្រទេស​ដទៃទៀត​ក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបណ្តាប្រទេស​ជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរ​បស់​តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធ​នាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះ​ត្រូវបានបង្ហាញ​នូវជំហរគាំទ្រ និងសាទរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button