ព័ត៌មានជាតិ

ប្រជាព​លរ​ដ្ឋ២០០គ្រួសា​រ នឹងក្មួយៗ​ប្រុស​ស្រី២​០០នាក់ ​ទ​ទួលបាន​អំណោយ​ពី​សប្បុរ​ស​ធម៌​ នៅ​សា​លា​រៀន​អនុវិទ្យាល័​យស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកនៅក្នុងជីវភាពរបស់បងប្អូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៣​ លោក ស្វាយ ជា អភិបាល​នៃគណៈអភិបាល​ស្រុកម៉ាឡៃ និងកងកម្លាំង​ប្រដា​ប់អាវុធទាំងបីប្រភេទ មន្រ្តីរា​ជការ រួមនឹងសប្បុរសជន បានចុះជួបសំណេះ​សំណាល និងនាំយកអំណោយ​ ចែក​ជួនប្រជា​ពលរដ្ឋចំនួន២០០គ្រួសារ​នឹង​ក្មួយៗប្រុស​ស្រី ចំនួន២០០នាក់ នៅក្នុងបរិវេណសា​លា​រៀន​អនុវិទ្យាល័​យស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះដែរលោក ស្វាយ ជា អភិបាល​ស្រុកម៉ាឡៃ បានថ្លែងអគុណចំពោះម្ចាស់ជំនួយលោក យឿង ទិញ​ថាញ និងលោកស្រី គីម ទៀង អ​គ្គនាយក្រុមហ៊ុន​ហែលsmilind co.ltd ព្រមទាំ​ងស​ហការី ដែល​បាននាំ​យក​អំណោយ​មកចែកជូន​​ប្រជាពលរដ្ឋដែ​លមានជីវភា​ព​ខ្វះខាត ។ទាំង​នេះ​ជាកា​យវិ​ការ និង​ជាវប្បធ​ម៌​ដ៏​ប្រពៃ​ស​ម្រាប់​ស​ប្បុរស​ជន​ដែ​លមានស​ទ្ធា ចូលរួ​មចំ​ណែក​ជាមួយ​អា​ជ្ញាធរ ​ដើម្បីកាត់បន្ថយ​ការខ្វះខាតមួយគ្រា។

ចំពោះអំណោយដែលត្រូចចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ​

អង្ករ ១០គីឡូ,ទឹកត្រី ១ដប,ទឹកសុីអុីវ ១ដប ,មី ១កេះ ,ប្រេងឆា ១ដប ,ប៑ីចេង កន្លះគីឡូ ,ស្ករស កន្លះ​គីឡូ និងអំបិល កន្លះគីឡូ ។ សម្រាប់ក្មួយៗ២០០នាក់ ក្នុង១នាក់ទទួលបាន៖ទឹក​ដោះគោ ៤ដប ,នំ ២កញ្ចប់ និង ស្ករគ្រាប់ ២កញ្ចប់ ផងដែរ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button