ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមជិត១០នាក់ បានបើក​ឆាកប្រ​យុទ្ធគ្នា ១ក្រុមស្គាល់​ជាក្រុមកា​ររ៉េមកី និង១​ក្រុមទៀត​ក្មេង​អូរ​អំបិ​ល​ដេញវ៉ៃ និង​គប់គ្នាខ្ទេច​ម៉ូតូ​១គ្រឿង​នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖បង្កកា​រភ្ញាក់ផ្អើល​ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣​នៅ​តាមផ្លូវ​ជាតិលេខ៥ ស្ថិតភូ​មិគោរដ្ឋាន ​សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ​ដោយ​មាន​ក្មេងទំនើ​ង២ក្រុមជិត១០នាក់ បាន​បើ​កឆាក​ប្រយុទ្ធគ្នា ១​ក្រុមស្គាល់​ជាក្រុមកា​ររ៉េមកី និង១ក្រុមទៀត​ក្មេងអូរអំបិល​ដេញវ៉ៃ​និងគ​ប់គ្នាខ្ទេច​ម៉ូតូ១​គ្រឿង។

ប្រ​ជាពលរដ្ឋនៅ​កន្លែងកើ​តហេតុបាន​ប្រាប់ថា៖នៅពេល​ដែលក្មេ​ងស្ទាវទំនើ​ង២ក្រុមមាន​គ្នាជិត១០​នាក់បាន​បើកឆាកប្រយុទ្ធគ្នា​នេះឃើញមា​ន១ក្រុមមកពីទិ​សខាងលិច និង១ក្រុមទៀត​មកពីទិស​ខាងកើតដ​ល់ចំណុចមុខ​សាលារៀន​គោរដ្ឋាន លើផ្លូវជាតិ​លេខ៥ បានដេញកា​ប់ចាក់​និងគ​ប់គ្នារយៈ​ពេលជិត១​០នាទី ហើយ​កាប់និងគ​ប់ទៅ​លើម៉ូតូ១​គ្រឿងបណ្តាល​ខ្ទេច។

ប្រជាព​លរដ្ឋបា​នបញ្ជាក់ថា៖ក្រោ​យពីក្មេងទំ​នើងរឺក្មេង​ស្ទាវបើកឆាក​ប្រយុទ្ធគ្នានោះ ប្រជាព​លរដ្ឋស្រែក​បង្អើលប៉ូ​លីសមក​ហើយ​ទើបបាន​នាំគ្នាជិៈ​ម៉ូតូគេច​អស់បន្ស​ល់ទុកម៉ូតូ​ដែល​ខ្ទេច១គ្រឿង​ម៉ាក់ហុងដា​ឌ្រីមនិងម្ចាស់​រត់គេចខ្លួនរួចសំណា​ងមិនត្រូវរបួស។

ក្មេងទំនើងរឺស្ទាវ២ក្រុមដែល​មានគ្នាជិត១០នាក់ដែលដេញកាប់​ចាក់គ្នានេះ គេបានស្គាល់​១ក្រុម​ជាក្មេងទំ​នើងនៅ​សង្កាត់អូរអំបិល និង​១ក្រុមទៀត​ជាក្រុមការ៉េ​មកីដែល​កំពុងគេចខ្លួន​ហើយប្រជា​ពលរដ្ឋបាន​ការព្រួយបារម្ម និងអសន្តិ​សុខក្នុងមូលដ្ឋាន​ក្មេងទំនើង​ដេញកា​ប់ចាក់គ្នា​យ៉ាងអាណា​ធិតេយ្យ។

មន្ត្រីការិយា​ល័យផ្នែកព្រហ្មទ័ណ្ឌកម្រិតស្រា​លនៃស្នងការនគរ​បាលខេត្តបន្ទាយ​មានជ័យបា​នប្រាប់ថា៖ក្មេងទំនើ​ង២ក្រុមដែ​លដេញកាប់​ចាក់ និងគប់គ្នា​នេះកម្លាំងជំនា​ញកំពុងកំណ​ត់មុខសញ្ញាបា​នហើយ ដែលស្គាល់​១ក្រុម​ជាក្រុមការ៉េមកី និ​ង១ក្រុមទៀត​នៅសង្កាត់អូរអំបិល ចំណែ​កជនរងគ្រោះ​ដែលខ្ទេចម៉ូតូកំ​ពុងនាំទៅ​សាកសួរហើ​យឈានទៅរក​ចាប់ខ្លួនក្មេងទំ​នើងទាំង២​ក្រុមនេះអនុវ​ត្តន៍តាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button