ផ្ទុះការតវ៉ាទាំងព្រឹក រឿងដីធ្លីនៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នេះ គឺបានសង្កេតឃើញប្រជាពលរដ្ឋប្រុសស្រីប្រមាណជាង ១២៣គ្រួសារ បានលើកគ្នាតវ៉ាប្រឆាំង នឹងដីការតុលាការមួយដែលពាក់ព័ន្ធទៅនឹងការអនុវត្តឱ្យប្រជាពលរដ្ឋរួសរើលំនៅដ្ឋានចេញពីកន្លែងទំនាស់ដោយខានមិនបាន។ក្នុងហេតុការណ៍ខាងលើនោះមាននៅក្នុងភូមិអូរជ្រៅសង្កាត់អូរជ្រៅ ក្នុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រោយពីពលរដ្ឋធ្វើការតវ៉ានៅកន្លែងកើតហេតុរួច ពួកគាត់ក៏នាំគ្នាហែរជាក្បួនទៅកាន់សាលាក្រុងប៉ោយប៉ែត ដើម្បីរកយុទ្ធតិធម៏ នៅពេលពួកគាត់ទៅដល់សាលាក្រុងភ្លាម គេបានសម្គាល់ឃើញអាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង បានរូមគ្នាសម្របសម្រួលជូនដល់ពួកគាត់នៅកន្លែងតវ៉ានោះតែម្ដង។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា មុនពេលកើយហេតុ ដីដែលពួកគាត់បានសាងសង់ផ្ទះសម្រាប់រស់នៅសព្វថ្ងៃនេះ គឺពួកគាត់បានទិញតៗគ្នាអស់រយៈពេលជាង១២ ឆ្នាំមកហើយ ហើយប្លង់ដីរបស់ពួកគាត់ទាំងនោះគាត់ដាក់តាមធនាគារផ្សេងៗ ដើម្បីយកថវិការយកមកប្រាក់ផងដែរ ក្រុមតវ៉ាទាំងនោះក៏បានលើកឡើងទៀតថា មុនពេលកើតហេតុគឺមានបុគ្គលមួយពីរតែប៉ុណ្ណោះដែលតាំងខ្លួនធ្វើជាតំណាងឲ្យប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារ ហើយបានធ្វើសកម្មភាពប្ដឹងពួកគាត់ជាបន្តបន្ទាប់ ពីមូលដ្ឋាន ទៅតុលាការពីរតុលាការទៅរាជរដ្ឋាភិបាលដើម្បីសុំការអន្តរាគមន៍ទៀតផង ។ពួកគាត់បានបន្តទៀតថា សម្រាប់ថ្ងៃដែលតវ៉ានាពេលនេះ គឺពួកគាត់តវ៉ាប្រឆាំងនិងដីកាតុលាការដែលត្រៀមយកដីកាសាលាដំបូងរបស់ខេត្តបន្ទាយមានជ័យ មកបិទតាមផ្ទះនីមួយៗក្នុងគោលបំណងឲ្យពួកគាត់រើផ្ទះចេញរដោយសារមិនបាន ។ពលរដ្ឋបានបន្តទៀតថា ពួកគាត់ត្រូវតែរកយុត្តិធម៌ឲ្យបានពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាទៀតផង។
នៅក្នុងហេតុការណ៍តវ៉ានោះដែរ គេក៏បានពីគេឃើញតំណាងសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏មកដល់កន្លែងកើតហេតុដែរ ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំងមិនឲ្យពួកគេធ្វើសកម្មភាពបិទដីការតាមផ្ទះនោះទេ តំណាងអោយសាលាដំបូងខេត្តសៀមជ័យក៏បានលើកឡើងដែរថា គាត់ចុះមកនេះមិនមែនមានសកម្មភាពអ្វីអាក្រក់លើប្រជាពលរដ្ឋឡើយ គឺពួកគាត់មានបំណងចុះត្រួតពិនិត្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋថា តើមានប៉ុន្មានខ្នងហើយនៅចំណុចណាខ្លះនៅលើដីទំនាស់នោះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យក៏បានអញ្ជើញចុះមកសម្របសម្រួលជូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុផងដែរ។ក៏ប៉ុន្តែលោកបានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន១២៣ គ្រួសារនិងអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារ។ដើម្បីចូលរួមប្រជុំរកខុសត្រូវនៅឯសាលាក្រុងប៉ោយប៉ែត។ដើម្បីយក គោលការណ៍ឈ្នះឈ្នះទាំងអស់គ្នាមកអនុវត្ត ក្រៅប្រព័ន្ធតុលាការមួយជំហានសិន៕ដោយ ៖ លោក ពៅ រី នៅមានត