អាជ្ញាធរមូលដ្ឋាន ចាប់ផ្ដើមចុះដាក់លូតាមប្រឡាយទឹក ដើម្បីបញ្ជះទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នឹងលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត និង លោកប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែតបានដឹកនាំក្រុមការងារសង្កាត់.ភូមិ ចុះពិនិត្យការកាយប្រឡាយកាត់ផ្លូវ នឹងរៀបចំដាក់ប្រព័ន្ធលូថ្មី ដែលមានប្រវែង ៧៨ ម៉ែត្រ ទៀតផង។
តាមការលើកឡើងរបស់លោកចៅសង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា យើងត្រូវប្រើលូមុខ ០.៨០ ម៉ែត្រ បណ្ដោយ ១ម៉ែត្រ ចំនួន ៧៦ កង់ និង ដឺហ្គាចំនួន ២ ដឺហ្គា នៅចំណុចជាប់របងសាលារៀនវិទ្យាល័យអូរជ្រៅ ស្ថិតនៅក្នុង ភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកថា ក្រុមការងាយើងចុះពិនិត្យនិងសម្របសម្រួលចាក់ផ្លូវបេតុងចំនួន ១ខ្សែ ដែលមានប្រវែង ទទឹង ០៤ ម៉ែត្រ បណ្ដោយ ៤៨ ម៉ែត្រ នៅចំណុចផ្លូវចូលភូមិតាខន ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយយើងនៅតែបន្តធ្វើអោយដូចភ្លៀងរលឹមអញ្ចឹង។ដើម្បីធ្វើយ៉ាងណាកំអោយមានទឹកភ្លៀង ឬទឹកជំនាន់ផ្សេងៗទៀតដែលហ៊ាហូរមកពីប្រទេសថៃចូលមកលិចលង់ក្នុងតំបន់របស់យើងបានតទៅទៀតនោះ៕ ដោយ ៖ លោក ពៅ រី