ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ចុះ​ជួលជុលផ្ទះ​ពលរដ្ឋដែល​រងគ្រោះដោយ​សារខ្យល់​កន្ត្រាក់

(បន្ទាយមានជ័យ)៖ក្រោយ​ពីមានភ្លៀងធ្លាក់​ លាយឡំ​ដោយខ្យល់​កន្ត្រាក់​កាល​ពីយប់ថ្ងៃទី២៥ ខែ​មេ​សា​ ឆ្នាំ២​​០២៣ បណ្តាល​​ឲ្យប៉ះ​ពាល់ដ​ល់ផ្ទះ ​និងទ្រព្យ​សម្បត្តិប្រ​ជាពល​រដ្ឋនោះនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣​ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ អមដំណើ​រដោយអភិបាលរងខេត្ត អភិ​បា​លក្រុងសិ​រីសោភ័ណ ​បានដឹកនាំកង​កម្លាំង​ទាំងបី យុវជន អាជ្ញា​ធរសង្កាត់ ​ភូមិ ចុះពិនិត្យ និង​ដឹកនាំ​កម្លាំង​អន្តរាគម​ន៍ជួយ​ជួស​ជុលផ្ទះប្រ​ជាពល​រដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ជា​មួយគ្នា​នោះក៏​បា​នផ្តល់អំណោយ​ជាស័ង្កសី និ​ងឈើ ជួសជុល​ផ្ទះជូនប​ងប្អូនប្រជា​ពលរដ្ឋដែ​លបានរងគ្រោះ​ដោយខ្យល់​កន្ត្រាក់ប៉ះពាល់​នៅ​សង្កាត់​ម្កាក់ ​៤១ ​ខ្នង លើ​៤១​គ្រួសារ​។

ឱកា​សសា​កសួរ​សុខទុក្ខ​នេះ​ឯក​ឧត្តម អ៊ុំ រាត្រី អភិបា​លខេត្ត​បន្ទាយមានជ័យ ការចូលរួម​សោ​កស្តា​យ​ចំ​ពោះបាតុភូ​តធម្មជាតិ​ ដែលបង្កគ្រោះថ្នាក់​ ក៏ដូចជាបំ​ផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិប្រជា​ពល​រដ្ឋ។ក្នុងនោះ​ឯកឧត្តម​ក៏បានណែនាំ​ដល់ប្រជា​ពលរដ្ឋ ត្រូវមា​នការប្រុងប្រយ័ត្នចំ​ពោះ​បាតុភូតធម្មជាតិ ពិ​សេសខ្យ​ល់កន្ត្រាក់ផងដែ​រ។បើក្នុងករណី​អាកាសមាន​ការប្រែប្រួល រ​កកល​ចង់ភ្លៀង សូមប​ងប្អូនប្រជាព​លរដ្ឋទៅរ​កក​ន្លែងមាន​សុវត្ថិភាព ចៀសវាងជ្រកក្រោ​មដើមឈើ ឬខ្សែភ្លើង​ជាដាច់​ខាត»

ពាក់ព័ន្ធករណីគ្រោះ​ធម្មជាតិ​​នេះដែរ​តាមរបាយ​ការណ៍ខេត្ត​អំ​ពីផ​លប៉ះ​ដោយ​ខ្យល់​កន្ត្រា​ក់ថ្ងៃទី២៥ ខែមេ​សា ឆ្នាំ ២០២៣ គិតត្រឹមថ្ងៃទី២៦ ខែមេសា វេលា​ម៉ោង១​១.០០នា​ទីព្រឹក ប៉ៈពា​ល់សរុប ចំនួន​១៧​៣ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) លើ​១០​ឃុំ/សង្កាត់ របើកសង័្គសី១.៣៧០សន្លឹក និងរបួ​សស្រ្តី២នាក់ ។ក្នុង​នោះ​មាន៖

I-ក្រុងប៉ោយ​ប៉ែត ចំនួន​២០ខ្នង

សង្កា​ត់និ​មិត្ត ​២០ខ្នង

II.ស្រុក​ម៉ាឡៃ ៤០ខ្នង (ធ្ងន់​ធ្ងរ​៤ខ្នង)​ ស័ង្គ​សី ​៤៨​៧សន្លឹក ​របួសស្រ្តី ១នាក់

ឃុំបឹ​ងបេង ៨ខ្នង ​(ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី ​១៦៧សន្លឹក​ របួស ១នាក់

ឃុំ​អូរសំព័រ​ ៩ខ្នង ស័​ង្គសី៣៩សន្លឹក

ឃុំអូរស្រ​ឡៅ ១​១ខ្នង ស័ង្គសី១៣០សន្លឹក

ឃុំម៉ាឡៃ ៧ខ្នង

ឃុំទួលពង្រ ៥ខ្នង ១១២សន្លឹក

III.ស្រុក​អូរជ្រៅចំនួន ៣៤ខ្នង

ឃុំចង្ហា ១៩ខ្នង

ឃុំកូប ១ខ្នង

ឃុំគុត្តសត ៣ខ្នង

ឃុំសូភី ៨ខ្នង

ឃុំអូរបីជាន់ ៣ខ្នង

IV.ស្រុកស្វាយចេក ១៨ខ្នង ស័ង្គសី ១៩០

ឃុំរលួស ២ខ្នង ស័ង្គសី ១៥សន្លឹក

ឃុំស្វាយចេក ៣ខ្នង ស័ង្គសី ១៧សន្លឹក

ឃុំផ្គាំ ២ខ្នង ស័ង្គសី ៣៤សន្លឹក

ឃុំស្លក្រាម ១១ ស័ង្គសី ១៧៥សន្លឹក

V.ស្រុកព្រះនេត្រព្រះ ១ខ្នង ស័ង្គសី ៦សន្លឹក

ឃុំព្ រះនេត្រព្រះ ១ខ្នង ស័ង្គសី ៦សន្លឹក

VI.ស្រុកភ្នំស្រុក ១៦ខ្នង ស័ង្គសី ១៧៤សន្លឹក របួសស្ត្រី ១នាក់

ឃុំណាំតៅ ១០ខ្នង ស័ង្គសី ១០៤សន្លឹក របួសស្រ្តី ១នាក់

ឃុំពន្លៃ ៦ខ្នង ស័ង្គសី ៧០សន្លឹក

VII.ក្រុងសិរីសោភ័ណ ៤៣ខ្នង ស័ង្គសី ៥១៤សន្លឹក

សង្កាត់ម្កាក់ ៤១ខ្នង ស័ង្គសី ៤៦១ សន្លឹក

សង្កាត់ភ្នៀត ២ខ្នង ស័ង្គសី ៥៣សន្លឹក

VIII.ស្រុកថ្មពួ ៣ខ្នង

ឃុំគោកកឋិន ១ខ្នង

ឃុំបន្ទាយឆ្មារ ២ខ្នង៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button