ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ប្រទះ​ឃើញគ្រាប់​យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន​១៨គ្រាប់ ខណៈ​កំពុង​ភ្ជួរស្រែ នៅ​ខា​ងកើត​ភូមិ​ចម្ងា​យ១,០​០០មែត្រ

ខេត្តបន្ទាយមានជ័យ៖គ្រាប់​យុទ្ធភ័ណ្ឌ​មិនទា​ន់ផ្ទុះ​ដែ​ល​នៅសេះ​សល់​កាល​ពីសម័យសង្គ្រាម​ ត្រូវ​បាន​ប្រជា​ពលរដ្ឋរស់​នៅភូមិ​តាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តប​ន្ទាយមា​នជ័យ ប្រទះឃើញ​ចំនួន​១៨​គ្រាប់ ក្នុង​ខណៈ​កំពុងភ្ជួរធ្វើស្រែនៅខាងកើតភូមិ​ចម្ងាយ១,០០០មែត្រ បង្កការភ្ញាក់ផ្អើល​នេះ

ខេត្តបន្ទាយមានជ័យ៖គ្រាប់​យុទ្ធភ័ណ្ឌ​មិនទា​ន់ផ្ទុះ​ដែ​ល​នៅសេះ​សល់​កាល​ពីសម័យសង្គ្រាម​ ត្រូវ​បាន​ប្រជា​ពលរដ្ឋរស់​នៅភូមិ​តាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តប​ន្ទាយមា​នជ័យ ប្រទះឃើញ​ចំនួន​១៨​គ្រាប់ ក្នុង​ខណៈ​កំពុងភ្ជួរធ្វើស្រែនៅខាងកើតភូមិ​ចម្ងាយ១,០០០មែត្រ បង្កការភ្ញាក់ផ្អើល​នេះ បាន​កើត​ឡើងកាល​ពីវេលាម៉ោង១០និ​ង២៣នាទីព្រឹក ថ្ងៃទី២៥ ខែម​ករា ឆ្នាំ២​០២២។

 

លោកវរ​សេនី​យ៍ឯក ជា ស្លូញ អ​ធិការនគរបាល ស្រុកស្វាយ​ចេក បានឲ្យដឹងថា៖ក្រោយពីទទួ​លបា​ន​នូវសេច​ក្តីរាយ​ការ​ណ៍ពីប្រ​ជាពលរដ្ឋជាម្ចា​ស់ស្រែ​ឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិ ឃុំខាងលើ កម្លាំងនគ​របាលប៉ុស្តិ៍ឃុំផ្គាំ បានចុះត្រួតពិនិត្យ រួចរាយការជូន​ក្រុមស៊ីម៉ាក ដើម្បី​យកទៅកំទិចចោល។​

លោកអធិការបានបញ្ជាក់ថា៖តាមការបំភ្លឺពី​ប្រជាពលរដ្ឋជា​ម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែ​លបា​នភ្ជួរស្រែ​នោះ គាត់ធ្វើជារៀង​រាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ​ដោយមា​នបំណងចង់ព​ង្រីកដី​ស្រែ​គាត់​ក៏បា​នយ​កត្រាក់​ទ័រមកភ្ជួរវៀល​ដី​ដំបូកក្នុ​ងស្រែ​​ឲ្យកាន់តែធំ ក៏ស្រាប់តែប្រទះឃើញគ្រា​ប់ទាំងនោះ រួចបានរា​យ​ការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំ​

 

គ្រាប់យុទ្ធភ័ណ្ឌទាំ​ងនោះរួមមាន៖១ប្រភេទដេ​កា៨២ចំនួន១៥គ្រាប់,ប្រភេទមីន​៦៩ចំ​នួន១​គ្រាប់,ប្រភទ​៦០មមចំនួន​២គ្រាប់។​បន្ទាប់​ពីន​គរបាលប៉ុស្តិ៍​រាយការណ៍ ក្រុមស៊ី​ម៉ាក បាន​ចុះពិនិត្យរួចក៏​បានប្រមូលយ​កទៅ ដើម្បីយក​ទៅកំទេចចោលនាពេលក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button