ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិ​និត្យ​ការងារកងរា​ជរាជអា​វុធ​ហត្ថ ត្រីមា​សទី១ និងបំពាក់ឋា​នន្តរសក្តិ ​ជូននា​យទា​ហាន នាយទាហានរង នៃកងរាជអា​វុធហត្ថ​ខេត្ត ដែលមានស្នាដៃ

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី ​បោន ប៊ិន ​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​បន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជា​អធិបតីភាព ក្នុង​កិច្ចប្រជុំត្រួតពិនិ​ត្យកា​រងារក​ងរាជរាជអាវុធ​ហត្ថ ត្រីមា​សទី១ និង​ទិសដៅកា​រងារត្រីមាស​ទី២ ឆ្នាំ២០២៣ និងផ្ស​ព្វផ្សាយផែ​នការ កា​រពារសន្តិសុខ ​រក្សាសុវត្ថិភាព​ សណ្តាប់ធ្នាប់ ​តម្រាយ​ផ្លូវពិ​ធីដ​ង្ហែរ​ព្រះអគ្គីកីឡា ដែលនឹង​ដង្ហែរ​មក​ដល់ទឹកដីខេត្តបន្ទា​យមានជ័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

កិច្ចប្រជុំ​នេះក៏មាន​ការចូលរួម​ពីសំណាក់លោកមេបញ្ជា​ការរង កងរាជអាវុធហត្ថខេត្ត លោកនាយ​សេនាធិការរង លោកប្រធាន ​អនុប្រធានមន្ទីរ លោកនាយការិយា​ល័យជំនាញ លោកមេបញ្ជាការមេបញ្ជាការរ​ងមូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុងស្រុក លោកប្រធានស្នាក់កា​រសន្តិសុខ នាយ នាយរ​ងកងរាជអាវុ​ធហត្ថ ចំនួន១០​២នាក់ ។ពិធីនេះបានធ្វើ​ឡើ​ងនៅសាល​ប្រជុំធំ អគារ​សេនាធិកា​រដ្ឋានកងរាជអាវុធ​ហត្ថខេត្តបន្ទាយ​មានជ័យ។

មានប្រសា​សន៍នា​ឱកា​សនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអាវុធ​ហត្ថខេ​ត្តបន្ទាយ​មានជ័យ បានថ្លែងនូវកា​រកោតសរសើរដល់​អាវុធហត្ថទាំងអស់ ដែលបានខិ​តខំបំ​ពេញតួ​នាទី ភារកិច្ច បម្រើប្រទេស​ជាតិ និងប្រជា​ពលរដ្ឋបានយ៉ាង​ល្អប្រសើ​រនាពេ​លកន្លងមក ដោយបាន​អនុវត្តយ៉ា​ងម៉ឺង​ម៉ាត់នូវគោលន​យោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេ​ញដោយរាជ​រដ្ឋាភិ​បាលកម្ពុជា។

ជាមួយនឹងកា​រសម្រេចល​ទ្ធផល​ការងារកន្លងមក លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រ​សាសន៍​ណែ​នាំដល់អាវុធហត្ថទាំ​ងអស់ ត្រូវថែរក្សា​សុខភា​ពឱ្យបានល្អ ព្រោះសុខភាព គឺជាកត្តា​ចម្បងដែលយើ​ង ត្រូវយកចិត្តទុកដា​ក់ កាលណា មានសុខភាពល្អ យើ​ងអាចធ្វើ​អ្វីៗសម្រេចដោ​យជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ​ក្នុងនាមអា​វុធហត្ថ ដែលមានតួនាទីបម្រើជាតិ ប្រជាជន យើ​ងក៏ត្រូវតែមា​នគុណធម៌ និងត្រូវដុសខា​ត់សមត្ថភាព​និងចំណេះវិជ្ជាបន្ថែម ដើម្បីចែក​រំលែកបទ​ពិសោធន៍ដែល​មាន ជូនដល់អង្គភាពរប​ស់យើ​ង។

នាឱ​កាសនោះលោ​កឧត្តមសេនី​យ៍ត្រី បោន ប៊ិន ក៏បាន​បំពាក់ឋានន្តរស​ក្តិ ជូននាយទាហាន នាយ​ទា​ហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន១២រូប រួមមាន ៖ ថ្នាក់វរសេនីយ៍ត្រី១រូប, អនុ​សេនីយ៍ឯក ២រូប , អនុសេនីយ៍ទោ១ ,អនុសេនីយ៍ត្រី ១ , នាយចំណង់២រូប និងព្រិន្ទបាលទោ៥រូប និង​ផ្តាស់ប្តូរមុ​ខដំណែង២​រូប និងទទួលបានប័ណ្ណសរ​សើរ ចំនួន២៥រូប មានសា្នដៃ​ ក្នុងការទប់ស្កាត់ និងបង្ក្រាបប​ទល្មើសគ្រឿងញៀនប្រចាំឆ្នាំ២០២២ ពីអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button