កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ និង០៣០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី អចល នវត្ថុ
ខេត្តបន្ទាយមានជ័យ៖ដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរនាំឱ្យមានតម្រូវការ ច្រើនលើផ្នែកអចលនវត្ថុ ជាអាទិ៍មានដីធ្លីលំនៅឋាន ផ្ទះសម្បែងជាដើម។នៅសាលាខេត្តបន្ទាយមានជ័យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ខេត្តបន្ទាយមានជ័យ៖ដើម្បីធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរនាំឱ្យមានតម្រូវការ ច្រើនលើផ្នែកអចលនវត្ថុ ជាអាទិ៍មានដីធ្លីលំនៅឋាន ផ្ទះសម្បែងជាដើម។នៅសាលាខេត្តបន្ទាយមានជ័យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខសូន្យ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ០៣០ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទាន។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យមានការអាក់ខាន ក្នុងការផ្សព្វផ្សាយសេចក្ដីប្រកាសនេះ ដូចនេះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើការផ្សព្វផ្សាយប្រកាសលេខ០៨៩ និងប្រកាស ០៣០ ដល់អាជីវករដែលបើកអាជីវកម្មឲ្យមានច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗគ្នា ក្នុងនោះមន្ត្រីយើងបានធ្វើការចុះស្រង់ទិន្នន័យអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលពុំមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម និងអាជ្ញាប័ណ្ណសម្រាប់ក្រុងប៉ោយប៉ែតមានចំនួន១០នាក់ ក្រុងសិរីសោភ័ណមានចំនួន៣៦នាក់ ស្រុកព្រះនេត្រព្រះមានចំនួន២នាក់ និងស្រុកម៉ាឡៃមាន ចំនួន១២នាក់។
ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំបានមានប្រសាសន៍ថា ប្រកាសលេខ០៨៩ និងប្រកាស០៣០ ថ្ងៃនេះ គឺបានបង្កើតឡើង ដើម្បីពង្រឹងការងារគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដែលនេះបង្ហាញអំពីការគិតគូរឲ្យហ្មត់ចត់និងយកចិត្តទុកដាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការពង្រឹងការគ្រប់គ្រងនគររូបនីយកម្ម ទៅជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាព នៃការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុឆ្លើយតបទៅនឹងបច្ចុប្បន្នភាព នៃតម្រូវការដីធ្លី លំនៅឋានជាលក្ខណៈអាជីវកម្មមានដូចជាការសាងសង់បុរីផ្ទះល្វែងខុនដូ និងពុះដីលក់ជាដើម។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានសារៈសំខាន់និងផ្តល់នូវប្រយោជន៍ជាច្រើនដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ពិសេសបងប្អូនអាជីវករ អ្នកអភិវឌ្ឍន៍អចលវត្ថុ អ្នកទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទានឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិធាននីតិវិធីលក្ខខណ្ឌ និងរបៀបរបបក្នុងការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មលំនៅឋានអាជីវកម្មទទួលបញ្ចាំ និងទទួលស្គាល់ជាភោគដោយអនុប្បទានពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក៏ដូចជា កម្រិតនៃការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើ៕