ព័ត៌មានជាតិ

ពិធីបុណ្យកាត់ឬសសីមា នៅវត្តទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯក​ឧត្តម ​កែ សួន ​សុភាព

(បន្ទាយមានជ័យ)៖ព្រះវិហារថ្មី ទំហំ១២ម៉ែត្រ គុណ២២ម៉ែត្រ ចំណាយថវិកាអស់ចំនួន ៥​៦​​៨,​៧០​០​ដុ​ល្លារ បណ្ណាល័យ ១ខ្នង ២ជាន់ ទំហំ ១២ម៉ែត្រ គុណ១៨ម៉ែត្រ អស់ថវិកា ១៦៧,៧០០ដុល្លារ កុដិថ្មី ២ខ្នង ទំហំ ៥ម៉ែត្រ គុណ១៥​ម៉ែត្រ ចំណាយ ថវិកាអស់១៥,០០០ដុល្លារ ផ្លូវបេតុង ប្រវែង ៥០​០​ម៉ែត្រ ទទឹង ៦ម៉ែត្រ អស់ថវិកា ៧១,៥០០ដុល្លារ សរុបថវិកាអស់ ចំនួន ៨២២​,៩០០ ដុល្លារ ដោយ សមិ​ទ្ធផលទាំងអស់នេះ ​គឺដោយមានការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិកាគ្រប់ជំ​នាន់ រហូតមកដល់បច្ចុប្បន្ន ព្រះគ្រូចៅអធិការ វត្តទួលពង្រ បច្ចុប្បន្នព្រះនាមព្រះ សុវណ្ណ បញ្ញា យឺន សុវ​ណ្ណា ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង និងកាត់ខ្សែបូ កាត់ឬសសីមា ព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កែ សួនសុភាព តំណាងឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រ​​ធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន​ខេត្តបន្ទាយ​មានជ័យ ។

នាឱកាសនោះឯកឧត្តម កែ សួនសុភាព បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រា​លជ្រៅបំផុត ចំពោះព្រះតេជគុណ សប្បុរសជនជិតឆ្ងាយ ក្នុង និងក្រៅប្រទេសទាំងអស់ ដែលមាន​សទ្ធាជ្រះថ្លា ជួយជាទ្រព្យសម្បត្តិផ្ទាល់​ខ្លួន កសាងបាន​នូវសមិទ្ធផល​ផ្សេងៗក្នុងវត្តទួលពង្រនេះ ឲ្យ​មានការរីកចម្រើន ក្នុងដំបូល នៃសុខសន្តិភាពពេញលេញ ។ឯកឧត្តម កែ សួនសុភាព បន្តថា ព្រះ​ពុទ្ធ​សាសនា ជាសាសនា នៃសន្តិភាពដូចនេះយើងត្រូវតែយកចិត្តទុកដាក់ជួយជ្រោម​ជ្រែង លើ​​ក​កម្ពស់វិស័យ​ពុទ្ធសាសនា ឲ្យមានភាពរីកចម្រើនសមស្របតាមរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជាត្រង់ជំពូក ៣ មាត្រា៤៣ ​បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធពេញលេញខាង​ជំនឿ និងការប្រតិ្តបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសា​សនាដទៃទៀត ជាពិសេសការបន្តពង្រឹងពុទ្ធិកសិក្សានៅគ្រប់កម្រិត ក្នុងគោលបំណង​បង្កើន ធន​ធានព្រះសង្ឃ ។ ល។

ចុងក្រោយ គណអធិបតី បានបំពាក់គ្រឿងឥស្សរិយយស មេដាយប្រគេនដល់ព្រះតេជគុណ លោក​ឧកញ៉ា អស់លោក លោក ស្រីសប្បុរសជន ដែលបានជួយកសាងសមិទ្ធផល ក្នុងវត្តទួលពង្រនេះ ព្រមទាំងបានចែកជូននូវអំណោយដល់លោកតា លោកយាយ សិស្សានុសិស្ស ចូលរួម ក្រុមយុវជន និងបងប្អូន ប្រជាពលរដ្ឋចូលរួម ដោយម្នាក់ៗ ទទួលបានសារុង ១ និងថវិកា ចំនួន១ម៉ឺនរៀលផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button