ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូង​ខេត្ត ពាក់ព័ន្ធករណីហិង្សា ដោយចេតនា

(បន្ទាយមានជ័យ)៖ជន​សង្ស័យ​​​ឈ្មោះ​ ប៉ិ​ត វត្តណា ​​ភេទ​ប្រុ​ស អា​យុ២៨​ឆ្នាំ ត្រូវ​កម្លាំង​មូល​ដ្ឋានក​ង​រាជ​អាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ដឹក​នាំដោ​យ​លោ​កវ​រសេ​នីយ៍ត្រី ​នួន​ នីណារ៉ូ ​មេ​បញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង ​ចា​ប់ឃា​ត់​ខ្លួនពាក់​ព័ន្ធក​រណី​ហិង្សា​ដោយ​ចេតនា​ ដែល​បា​នប្រព្រឹត្ត​កាល​ពីវេលា​ម៉ោង ០​៨និង០​០នាទី ​ថ្ងៃទី១​៥ ​ខែកុម្ភៈ​ ឆ្នាំ២​​០២៣ ​នៅចំ​ណុ​ចភូមិកូ​នដំរី សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត ។​​ការ​ឃា​ត់ខ្លួន​នេះ​បានធ្វើ​ឡើង​​ក្រោយ​​ពីទទួ​លបាន​ពាក្យបណ្តឹងពី​ ឈ្មោះ ​សាំង ទីន ភេ​ទ​ប្រុស អា​យុ៥៩ឆ្នាំ ​ជនជាតិខ្មែរ ​មា​នទីលំនៅភូ​មិ​កូន​ដំរី សង្កាត់និ​មិត្ត ក្រុង​ប៉ោ​យប៉ែត លើករណីប្អូ​នថ្លៃប្រើ​ហិង្សាមកលើ​ខ្លួន ​និងប្រពន្ធ ​បណ្ដាល​ឱ្យរ​ងរបួសចំផ្ទៃមុខ ។ វត្ថុតាងដកហូតបានរួមមាន ៖ កាំ​បិត​សាំម៉ូរ៉ៃ ប្រវែង ​៧០សង់ទី​ម៉ែត្រ ០​១ដើម ,កូនកាំបិ​តកែច្នៃប្រវែង ៣​០សង់ទីម៉ែត្រ ០១ដើម ហើយ​នាំមកមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ បា​នបញ្ជាក់ថា ជនសង្ស័យ ធ្លាប់​ជាប់​មណ្ឌល​កែប្រែភ្នំ​បាក់ចំនួន​០៦ខែ ​ដោយ​សារប្រើប្រា​ស់គ្រឿង​​ញៀន និង​បំផ្លិចបំផ្លា​ញទ្រព្យសម្បត្តិរប​ស់ខ្លួនម្តង​រួចមកហើយ។ ក្រោ​យឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែ​ន ភិរម្យ មេប​ញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ ក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹក​ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button