narith
-
ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងទីតាំងបញ្ជាការដ្ឋានកងកាំភ្លើងធំ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងទីតាំងបញ្ជាការដ្ឋានកងកាំភ្លើងធំ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនអង្គភាពរដ្ឋ សម្រាប់បម្រើឱ្យបុព្វហេតុការពារជាតិ ក្នុងភូមិសាស្ត្រ ភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្របសម្រួលឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកគោលការណ៍ឈ្នះឈ្នះ និងជាជម្រើសដ៏ប្រសើរបំផុត ដែលធានាបាននូវការការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងទិសដៅឈានទៅបញ្ចប់បញ្ហាជំលោះដីធ្លី ដោយរក្សាឱ្យបាននូវភាពសុខដុមក្នុងសង្គម និងការអភិវឌ្ឍ។
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម សាយ សំអាល់៖ «ការចិញ្ចឹមសត្វ នៅក្នុងសហគម៍បានកំពុងលើកកម្ពស់ជីវភាព និង ធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុមាលភាព ជូនបងប្អូន កូនចៅប្រជាសហគមន៍យើង»
នៅក្នុងឱកាសចុះពិនិត្យចិញ្ចឹមពូជគោរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ឯកឧត្តមបានបន្តថា ការចិញ្ចឹមសត្វក្នុងតំបន់ការពារធម្មជាតិ គឺជាភាពវៃឆ្លាតរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិដោយសារ ប្រើប្រាស់ចំនីធម្មជាតិ មានទីធ្លាធំទូលាយសម្រាប់សត្វបំលាស់ទី ធ្វើអោយសាច់ដុំសត្វរឹងមាំ ធន់នឹងជំងឺដង្កាត់នានា…
Read More » -
ព័ត៌មានជាតិ
គណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin)
នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន…
Read More » -
ព័ត៌មានជាតិ
នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំណាំដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់
ថ្ងៃអង្គារ ១៣កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំឡូងមីដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់ និងពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៉ិក (CMD) និង ជំងឺកញ្ចុំស្លឹក (CWBD) នៅសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ក្រោមអតិបតីភាពលោក គុយ…
Read More » -
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិ គ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកោះសូទិន
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅស្រុកកោះសូទិន ដែលវេទិការនេះបានប្រារព្ធ នៅបរិវេណវត្តបទស្រីទន្ទឹង ភូមិបទស្រីទន្ទឹង ឃុំល្វេ ស្រុកកោះសូទិន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេងអញ្ជើញចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម(តំបន់២និងតំបន់៣)ក្នុងភូមិសាស្ត្រចំនួន៣
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង…
Read More » -
ព័ត៌មានជាតិ
ឯកឧត្ដម គួច ចំរើនបានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ទាំងក្រៅបរិវេណផ្សារ និងក្នុងផ្សារ ដោយរៀបចំសណ្តាប់ធ្នាប់បានល្អ ហើយការលក់ដូរមានអនាម័យ និងមានគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពបានល្អប្រសើរហើយក៏ដោយ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើនាពេលនេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការប្រកបរបរទទួលទានរបស់បងប្អូនអាជីវកររបស់យើង បន្ទាប់ពីដាក់ដំណើរការទីផ្សារឡើងវិញ ព្រោះកន្លងមកទាំងផ្សារលើ ក៏ដូចជាផ្សារនានាត្រូវបានបិទខ្ទប់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនអាជីវករទាំងអស់មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងរកទទួលទានមានបាន។…
Read More » -
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស…
Read More » -
ព័ត៌មានជាតិ
កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហៃ រស្មី ប្រធានលេខាធិការដ្ឋានស្តីទី នៃយុវជនគណបក្សប្រជាជនប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…
Read More » -
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយមបញ្ហាប្រឈមផ្នែកផ្លូវច្បាប់
នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមអធិបតីភាព…
Read More »