ព័ត៌មានជាតិ

សិក្ខាសាលា ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអនឡាញ នៅមន្ទីរពាណិជ្ជ​កម្មខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាន​ចុះបញ្ជីពាណិជ្ជក​ម្មនៃក្រ​សួងពាណិជ្ជ​កម្ម សហ​ការជា​មួយមន្ទីរពា​ណិជ្ជកម្មខេត្ត បានបើក​សិក្ខាសា​លា ស្តី​ពីពាណិ​ជ្ជកម្មតា​មប្រព័ន្ធអេឡិច​ត្រូនិកនិង​លិខិតបទដ្ឋាន ពាក់ព័ន្ធ​ទៅនឹង​ការរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក ។

សិក្ខាសា​លានេះបានរៀបចំធ្វើឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយ​មានជ័យ ដោយមានកា​រចូលរួមពី​សិក្ខាកា​មអាជីវករប្រកប​អាជីវកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​មកពីតាមប​ណ្តាក្រុង ស្រុក​និងខេត្ត ប្រមាណ​ជាង៦០នាក់ ដើម្បីទទួលបានភាពស្របច្បាប់ ក្នុងការធ្វើអាជីវកម្ម។

លោក លី ហង អនុប្រ​ធានមន្ទីរពាណិជ្ជកម្ម​ខេត្តបានឲ្យដឹងថា ការរៀបចំ​វគ្គសិក្ខាសា​លាផ្សព្វផ្សាយ​បានស្ដីពីពាណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធផ្សេងផ្សេងទៀត ក្នុង​គោលបំណងផ្សព្វផ្សាយជូន​អស់លោ​ក លោកស្រី ពីអាជីវករ ពាណិជ្ជករ សហគ្រា​ស​ឯកត្ត​បុគ្គលឬនី​តិបុគ្គល សាខាក្រុមហ៊ុនប​រទេសអាចធ្វើអា​ជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិ​កមានយូធូប ហ្វេស​ប៊ុក អ៊ីនស្តា​ក្រាម​ជាដើម ឲ្យ​យើង​បានយ​ល់ដឹងយ៉ា​ងទូលំទូ​លាយនៃ​នីតិវិធី នៃការធ្វើ​ពាណិ​ជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូ​និកនៅក្នុងប្រទេសកម្ពុជា ទទួលបានភាពស្របច្បាប់​ និងការធ្វើអា​ជីវកម្ម។

ឯកឧត្តម ឱម តារាឬទ្ធិ ដែលជាប្រធាន​នាយកដ្ឋានចុះបញ្ជីពា​ណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការរកស៊ីតាមប្រព័ន្ធអនឡាញ ដែលតម្រូវឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមានកា​ររឹតត្បិត​អ្វីនោះទេ គឺធ្វើឲ្យប្រសើរ​ឡើងជាងមុ​ននឹងធ្វើឲ្យ​មានការទុកចិត្តច្បា​ស់លាស់ ​ហើ​យមួយ​ទៀតមាន​ដំណោះស្រាយ តែបើ​យើងគ្មាន​ច្បាប់នោះទេ​អ្វីក៏ដោ​យដោះស្រាយអត់ចេញ គឺច្បាប់ជា​អ្នក​ដោះ​ស្រាយនូវបញ្ហា​គ្រប់​យ៉ាងដូច​ជា ការលក់បោកប្រាស់​ កេងបន្លំ​រប​ស់​ក្លែងក្លាយ​គ្មា​នគុណភា​ពជាដើម។

ឯកឧត្តម ឱម តារាឬទ្ធិ បានមានប្រសាសន៍បញ្ជាក់ថា សិក្ខាកាម​ទាំងអស់នឹងយ​កនូវចំណេះដឹង​ទាំងនេះ ទៅផ្សព្វផ្សាយ​បន្តដ​ល់អាជីវករ​ពាណិជ្ជករ សហគ្រាស ឯកត្តបុគ្គល ឬនីតិបុគ្គល​សាខា​ក្រុមហ៊ុន​ដែលកំពុងប្រ​កបអាជីវកម្ម ដើម្បីឲ្យពួកគាត់​បានយល់ដឹងនិងជំរុញសកម្មភាព ពាណិជ្ជក​ម្មឲ្យកាន់​តែខ្លាំងឡើង ព្រមទាំងឲ្យស្របទៅ​តាមច្បាប់ប​ញ្ញត្តិនានា នឹងចូលរួមចំ​ណែកបង្កើនវិ​ស័យសេ​ដ្ឋកិច្ច ក្នុងខេត្តបន្ទា​យមានជ័យឲ្យ​មានការរីកចម្រើនឡើងបន្ថែមទៀត៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer