មន្ត្រីរាជការជួរមុខក្នុងខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ដូសទី៤ ឬដូសជំរុញ តាមផែនការ របស់ក្រសួងសុខាភិបាល
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ មន្រ្តីរាជការជួរមុខមកពីគ្រប់អង្គភាពទូទាំងខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ដូសទី៤ ឬដូស ជំរុញតាមផែនការ របស់ក្រសួងសុខាភិបាលយ៉ាងសរស្រាក់សរស្រាំនៅ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ មន្រ្តីរាជការជួរមុខមកពីគ្រប់អង្គភាពទូទាំងខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ដូសទី៤ ឬដូស ជំរុញតាមផែនការ របស់ក្រសួងសុខាភិបាលយ៉ាងសរស្រាក់សរស្រាំនៅ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ដូសទី៤ ដល់មន្ត្រីរាជការជួរមុខក្នុងខេត្តបន្ទាយមានជ័យនេះ គឺចាក់ថ្នាំវ៉ាក់សាំង MODERNA របស់អាមេរិក ការចាក់វ៉ាក់សាំងនេះបាន ត្រូវមានឯកសារតម្រូវចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយ រួមមានៈ
១–ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩
២–ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ បុគ្គលិក
៣–អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលមានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១.២.៣ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំង ដូសទី៤ ពោលគឺធានានូវគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា វ៉ាក់សាំងការពារកូវីដ.១៩ ប្រភេទMODERNAជាវ៉ាក់សាំងចាក់មន្ត្រីរាជការ និងមន្ត្រីជួរមុខសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ.១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យទៀតផង។ទាំងនេះដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រកវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋរស់ក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់គ្នា ចាក់តាំងពីដូសទី១ ដល់ដូសជំរុញទី៣ រហូតដល់ដូសទី៤ក្នុងឆ្នាំ២០២២នេះ។
ឯកឧត្តមបញ្ជាក់ទៀតថា វ៉ាក់សាំងទាំងអស់នេះលក់នៅទីផ្សារមានតំលៃខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។តែពលរដ្ឋកម្ពុជា វិញមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»នេះយ៉ាងមានប្រសិទ្ធភាពណាស់។
ក្នុងនោះមន្ត្រីរាជការនៅក្នុងខេត្តទាំងជួរមុខដែលបានទៅចាក់វ៉ាក់សាំងម្នាក់ៗ សុទ្ធតែត្រេកអរចំពោះការចាក់វ៉ាក់សាំង និងអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពជូនពួកគាត់៕