ព័ត៌មានជាតិ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ជេីញជាអធិបតីក្នុងពិធីបិទមហាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ដណ្តេីមពាន់រង្វាន់ V.I.N.D សន្តិភាព២០២១

នារសៀល​ថ្ងៃទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​បិទមហាព្រឹត្តិការណ៍ប្រកួតដណ្តេីមពាន់រង្វាន់,V.I.N.Dសន្តិភាព២០២១ឯកឧត្តម អ៊ុន​ ចាន់ដា​។
​​
ក្នុងពិធីដ៍អធិកអធមនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជា​ពលរដ្ឋមកពីបណ្តាខេត្តជាប់និងជិតខេត្តកំពង់ចាម ដូចជាកំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែ និងខេត្តរតនះគីរីជាដើម រួមនិងបងប្អូនដែលរស់នៅក្នុងនិងជិត ទីលានបាល់ទាត់គម្រោងដីឡូត៍ វី អាយ អិន ឌី នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់យ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថាកីឡាករចំនួ​ន១៦ក្រុម​ មកពីខេត្តត្បូងឃ្មុំ​ ក្រចេះ​ រតនៈ​គិរី​ និងខេត្ត​កំពង់ចាម បានចូលរួមប្រកួតក្នុងមហាព្រឹត្តិការណ៍នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចំរើន និងប្រែមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធិផលរូបវន្តជាច្រើន ជាពិសេស ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្ដើរៗ។ តាមរយៈ ការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាការនាំយកវាក៉សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋស្រោចស្រពពេញផ្ទៃប្រទេស គួរជាទីស្ញប់ស្ញែង ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ និងជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើទៅកាន់បងប្អូនកីឡាករ គឺចាំបាច់មានការចូលរួមថែរក្សាសាមមគ្គីភាព សន្តិភាពឲ្យបានយូរអង្វែង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាមួយនេះផងដែរបងប្អូនប្រជាពលរដ្ឋ យុវជន មហាជនទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលជម្ងឺកូវីដ-១៩​ដោយប្រកាន់ខ្ជាប់នូវវិធានការ ការពារ​របស់ក្រសួងសុខាភិបាល និងរួបរួមគ្នាគាំទ្រការពារអនុវត្តន៍នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលបង្ករអសន្តិសុខដល់សង្គមជាតិរបស់យើង ដើម្បីរក្សាសន្តិភាពឲ្យបានយូរអង្វែងត្រូវចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
ចំពោះ​ពាន់រង្វាន់​មានចំណាត់ថ្នាក់៤ក្រុមទទួលបាន៖
១.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១​ ថវិកាចំនួន៥០០០$​
២.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ២ ​ថវិកាចំនួន៣០០០$
៣.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ៣ ​ថវិកាចំនួន១៥០០$
៤.ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ៤ ​ថវិកាចំនួន៥០០$
ចំពេះពាន់រង្វាន់​វ័យចាស់ចំនួន២ក្រុមទទួលបាន៖
១. ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១​ថវិកាចំនួន១លានរៀន​
២. ពាន់រង្វាន់​ចំណាត់ថ្នាក់លេខ១​ថវិកាចំនួន៥០ម៉ឺន​រៀល​
ដោយឡែក​ក្រុមទាំង១៦ក្រុមទទួលបានឯកសណ្ឋានកីឡាមួយឈុត​ និងបាល់ចំនួន២គ្រាប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button