ព័ត៌មានជាតិ

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធករណីមន្ត្រីពន្ធនាគារខេត្តមួយ ប្តឹងមេខ្លួនឯង

នាព្រឹកថ្ងៃពុធទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រថា មន្ត្រីពន្ធនាគារខេត្ត ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល ថែមទាំងភ្ជាប់មកជាមួយពាក្យបណ្តឹងរបស់មន្ត្រីពន្ធនាគារចំនួន២១រូប ដោយមានចោទប្រកាន់ចំណុចដូចខាងក្រោម៖
– គ្មានសីលធម៌ វិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំ និងមន្ត្រី
– យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែបង្កភាពកខ្វក់ និងខាំមន្ត្រី
– ប្រជុំហាមមន្ត្រីមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន
– បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឱ្យមានការតវ៉ានិង ពុករលួយ
– បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងក្រុមការងារអគ្គនាយកដ្ឋានពន្ធនាគារនិងមន្រ្តីពាក់ព័ន្ធ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button