ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន យាង​ជាអធិបតី​ក្នុងពិធី​បួងសួងសុំ​សេចក្តីសុខ​ ដល់ប្រ​ជារាស្ត្រ​ខ្មែរ នៅវត្តឯ​កភ្នំ ខេត្តបា​ត់ដំបង

(បាត់ដំបង)៖អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ សិទ្ធិដែន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០​២២ បានយាង​ជាអធិបតី​ក្នុង​ពិ​ធី​បួង​សួ​ងសុំ​សេចក្តីសុខ​ដល់​ប្រជា​នុរាស្ត្រខ្មែរ នា​ឱកា​សបុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណី​ជាតិ នា​ខាង​មុខនេះ​។ពិធីនេះ​បា​នប្រារព្ធពិ​ធីឡើងនៅទី​តាំងវត្ត​ឯកភ្នំ ស្ថិតនៅក្នុងស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ដោ​យមា​នការ​ចូល​រួម​ពីលោក ​ជូន ចេង ទីប្រឹ​ក្សាផ្ទាល់ និងឯកឧត្តម​បណ្ឌិត តា​ន់ វ​ណ្ណនី ព្រមទាំ​ងលោក​ជំទាវ មេឃា​ទេ​វានុរក្ស ទេ​ព​តារា​គន្ធា ម​ហាឧបា​ការ​សាស​នូបត្ថម្ភ ​ផងដែរ

 

ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សព្វ​ព្រះទ័យជ្រះថ្លា និងសោ​មនស្សរី​ករាយយ៉ា​ងក្រៃលែង​ ចំពោះ​វត្តមានព្រះសង្ឃ ​លោកអាចា្យ​ គណៈកម្មការ​ ឯកឧត្តម លោកជំទាវ និងប្រជា​ពុទ្ធ​បរិស័ទ ដែល​បានរួមសាមគ្គីគ្នា​ធ្វើបុណ្យបួ​ងសួងសុំសេចក្ដីសុខ សេចក្តី​ចម្រើនរុងរឿង​ ដល់នគរ​ភព​ផែន​ដែនកម្ពុជា និង​ប្រជានុរាស្ត្រខ្មែរ​គ្រប់ៗគ្នា។ ម្យ៉ាងវិញទៀតខែមាន់​សន់រដូវ មហាស​ង្ក្រានឆ្នាំ​ចាស់ផ្លាស់​ចូលឆ្នាំថ្មី តាម​ប្រពៃណីខ្មែរយើង​តែងតែជួប​ជុំធ្វើបុណ្យ​ឧទ្ទិសកុសល ជូនដល់បុព្វការីជន និង​បួងសួងសុំសុខ​ សួស្តីសិរីប្រសើ​ដល់ញាតិមិត្ត និងបងប្អូន​ខេមរៈ​ជនខ្មែរ សូមមាន​ការស្រឡាញ់​រាប់អាន​សាមគ្គីគ្នា និងភាត​រភាពតទៅ

 

តាង​នាមជាអ​ធិបតី នៃពិធីបួងសួងសុំ​សេចក្តីសុខ នៅមុខប្រាសាទឯកភ្នំ​ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិស​មហាបុណ្យកុស​លថ្វាយចំពោះព្រះរា​ជវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះម​ហាក្សត្រិ​យានី ព្រះញា​តិវង្សានុ​វង្សគ្រប់ព្រះ​អង្គ ជា ពិសេសសូមថ្វាយ​មហា​ព្រះរា​ជកុស​លថ្វាយ​ព្រះករុណា​ព្រះបាទសម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​មហាវិរៈក្សត្រ ព្រះ​វររាជបិតា ឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះប​រមរត​នកោដ្ឋ សូមព្រះរា​ជវិញ្ញា​ណក្ខន្ធ​ព្រះអង្គ បានយា​ងទៅកា​ន់ស្ថាន​សួគ៌ សោ​យសុគតិភពកុំបីឃ្លៀង​ឃ្លាតឡើយ។

 

ក្នុងនោះដែរ អ្នក​អង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន និង​ឯកឧត្តម​បណ្ឌិត តាន់ វណ្ណនី ព្រម​ទាំងលោកជំទាវ មេឃា​ទេវានុរក្ស ទេព​តារាគន្ធា មហាឧបាសិ​ការ​សាសនូបត្ថម្ភ ក៏បាននាំយក​អំណោយ​មួយចំនួន​ដូចជា ក្រម៉ា និងថវិកា ចែកជូនដល់​លោក​យាយ លោកតា ចាស់ជរាប្រមាណ១០០នាក់ផងដែរ។

 

ថ្លែងក្នុង​ពិធីបួងសួង អ្នកអង្គម្ចា​ស់ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរីក​រាយពន់ពេ​កចំពោះ​ការ​ទទួល​បដិស​ណ្ឋារកិច្ច ប្រកបដោយស្នាម​ញញឹមរួប​រួម​សាមគ្គីគ្នា បំពេញបុណ្យកុសល ជូនដល់បុព្វ​បុរសខ្មែរគ្រប់​ជំនាន់ និងសូមលើកហត្ថប្រ​ណម្យ បួងសួងដល់គុណ​បុណ្យព្រះរតន​ត្រៃគុណ​កែវទាំង​បី ឬទ្ធីបារមីខ្លាំ​ងខ្លា វត្ថុស័ក្តិ​សិទ្ធិទាំងឡាយក្នុ​ងលោក ទេវតា​ថែរក្សាព្រះ​មហានគរ សូមអោយប្រជា​នុរាស្ត្រ​គ្រប់រូបសមប្រកប​តែនឹ​ងសេចក្ដីសុខ សេចក្ដីចម្រើន រុងរឿងរួ​ចចាកផុ​តពីរោគាព្យាធិអន្ត​រាយផ្សេងៗ ដោយអានុភាពនៃ​គុណបុណ្យបុព្វបុរ​ស និងទេវតាឆ្នាំ​ថ្មីព្រះនាមកិរិណីទេវី សូមជួយ​ថែរក្សា​ការពារ អភិបា​លប្រោះ​ព្រំ បវរសួស្តី សិរីមង្គល វិបុលសុ​ខ មហាប្រសើគ្រប់ប្រការ កើតមានដ​ល់បងប្អូន​ប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ​ រកទទួល​ទានមានបានគ្រប់ក្រុមគ្រួសារ។

 

ជាទីបញ្ចប់ អ្នកអង្គម្ចា​ស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដ​ល់បងប្អូន​ប្រជានុរាស្ត្រខ្មែរ​ទាំងអស់សូ​មមាន​សាមគ្គីភាព ភាត​រភាព ចេះជួយគ្នាទៅវិញទៅមក រួម​កម្លាំ​ងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយ​ថែរក្សាកា​រពារ កេរ​តំណែល​បុព្វបុរសដូន​តា និងកសាងម​ហានគរដ៏បវរមួយ​នេះអោយបានរុងរឿង ឋិតថេ​រចេរកា​ល​ជានិរន្តរ៍តរៀងទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button