ព័ត៌មានជាតិ

អភិបា​ល​ខេត្តកំ​ពង់ចាម ក្រើន​រំឭក​ប្រ​ជាព​លរដ្ឋ​ កុំ​ឲ្យ​ចាញ់​កល​ល្បិច​ភូត​កុហ​ក​បោកប្រាស់​ពី​ជន​អគ​តិ​មួ​យក្តាប់​តូច សូ​ម​បន្តចូល​រួម​គាំទ្រ និង​ជឿ​ជាក់​លើរា​ជរដ្ឋាភិ​បាលកម្ពុជា

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល ​នៃគណៈអភិបាល​ខេត្តកំពង់ចាម ស្នើ​ឲ្យ​ប្រជាព​លរដ្ឋ​បន្ត​ចូ​លរួម​គាំទ្រ និងជឿ​ជាក់​លើរាជ​រដ្ឋាភិ​បាល ដែល​ដឹ​កនាំដោ​យគណ​បក្សប្រជា​ជនកម្ពុជា។សូម​ចូល​រួម​ក្នុង​ការថែ​​រក្សា​សន្តិភាព ​និងស្ថិរភា​ពរបស់​​ប្រទេ​សជាតិ​យើង ជា​ពិ​សេ​ស​តាមរយៈ​កា​រជ្រើស​រើសមេដឹក​នាំត្រឹមត្រូវ គឺ​សម្តេចតេ​ជោ នា​យករដ្ឋមន្ត្រី ដែ​លជា​មេ​ដឹក​នាំប្រកប​ដោយធម៌, យុត្តិ​ធម៌, គុណធម៌, មិន​រត់ចោល​ប្រជា​ពលរដ្ឋក្នុងកា​លៈទេសៈលំបាក និង​មាន​ការទ​ទួល​ខុសត្រូវ ម៉ឺង​ម៉ា​ត់ ចំ​ពោះជោគ​វាសនា​អនាគ​តជាតិ និ​ងប្រជា​ជ​ន​ និង​សូមបន្ត​ប្រកាន់​យ​កការ​សម្រេច​ចិត្តដ៏​ត្រឹម​ត្រូវបែ​បនេះ​នៅ​ក្នុងឆ្នាំ២​០២២​ និង២០២៣ ក៏ដូច​ជា​ពេល​ខាងមុខៗទៀត​ ដើម្បីអនា​គតប្រទេ​សជាតិ​យើង។​ហើយ​យើ​ងទាំង​អស់គ្នា​សូម​​គាំទ្រចំពោះ​ ឯកឧត្តមប​ណ្ឌិត ហ៊ុន ម៉ាណែត សម្រា​ប់​បេក្ខ​ភាព​នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នាពេល​អនាគត។​ដាច់​ខាតកុំចា​ញ់ក​ល​ល្បិ​ចភូត​កុហក​បោ​កប្រាស់​ពីសំ​ណាក់​ជន​អគតិមួ​យក្តាប់តូច ​ដែល​តែង​តែបង្ករ​ភាព​វឹកវ​រដល់​សង្គម​ជាតិ​ឲ្យសោះ។​

 

ឯកឧត្តម អភិបាលខេត្ត ក្រើនរំឭកបែប​នេះបានធ្វើឡើងក្នុងឱកា​សដែលឯកឧត្តម អញ្ជើញជាអ​ធិប​តីក្នុង​ពិធីបុណ្យពុទ្ធា​ភិសេកព្រះពុទ្ធរូបចំនួ​ន ១២៨អង្គ ឆ្លងពុ​ទ្ធិកបណ្ណាល័យ និងស​មិទ្ធផលនានា​ក្នុងវត្ត​ផ្ទះ​កណ្តាល ស្ថិតក្នុងឃុំផ្ទះ​កណ្តាល ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២២ ដោយមានការចូលរួមពី​លោកលូ គឹមឈុ​ន ប្រធានក្រុមការងា​រចុះជួយ​ស្រុកស្រីសន្ធរ អ្នកតំណាង​រាស្ត្រមណ្ឌល​កំពង់ចាម អភិបាល​រងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកតា លោក​យា​យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផ​លនានាជា​ច្រើន​ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុង​មូល​ដ្ឋានស្រុកស្រីសន្ធរ ក៏ដូច​ជាខេត្តកំពង់ចាម និងក្នុងក្រប​ខណ្ឌទូទាំងប្រទេស ដែលស្រប​ទៅនឹង​ស្ថានភាព​រួមនៃ​ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភា​ពរស់នៅ​កាន់​តែល្អប្រសើររបស់ប្រជាព​លរដ្ឋយើង ក្រោមការដឹកនាំនាំដ៏ភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា​ប្រមុខ​ដឹកនាំប្រកបដោយកិត្តិបណ្ឌិត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button