ព័ត៌មានជាតិ

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមដាំកូ​នត្នោតចំនួន ៥០០០ដើម​ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផ​ល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន អញ្ជើញ ចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបណ្តោយ​បន្ទាត់​ព្រំដែន កម្ពុជាវៀតណាម នៅចំណុចបង្គោលព្រំដែនលេខ១២៩ ដល់ ១៣០ និង ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុ​លាការកំពូល​ និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអ​យ្យការអម​តុលា​ការកំពូល ព្រមទាំងមាន​ការចូលរួមពី លោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្ថិត​នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  ។

នាឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានមានប្រសាសន៍ថាការចូលរួម ក្នុងការដាំ​ដើមត្នោត​តាមបណ្តោយបន្ទាត់ព្រំដែននេះ គឺចូលរួមចំណែកដើម្បីបណ្តុះផ្នត់គំនិតពន្លកបៃតង ដើម្បីពង្រីកភា​ពបៃតង ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហើយអ្វីដែល​យើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃ​ឈើជំ​នួសមកវិញ។ ហើយការដាំដើមត្នោតនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់​គំនិតពន្លកបៃតងដ​ល់ប្រជា​សហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងមន្រ្តីអាជ្ញា​ធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទ​ក្រហ​ម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន​ ដែលបានចូលរួមជាមួយ​ក្រសួងបរិស្ថានក្នុងការ​ចូលរួមដាំដើមត្នោតចំនួន ៥០០០ដើម តាមបន្ទាត់ព្រំដែន កម្ពុជាវៀតណាម ដើម្បី​កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button