ព័ត៌មានជាតិ

កិច្ចប្រជុំសវនាការ រវាងគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ជាមួយរដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ប្រតិភូគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ដឹកនាំដោ​យ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា ប្រធានគ​ណៈកម្មការ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំសវនាការជាមួយប្រតិភូ នៃរដ្ឋបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្ត ស្ថិតនៅសា​លាខេត្តកំពង់ចាម។

កិច្ចប្រជុំមា​នគោលបំណង ដើម្បីសិក្សាឈ្វេង​យល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិស​ដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងការអនុវត្តគោលន​យោបាយកំណែទម្រង់វិមជ្ឈការ និងវិ​សហមជ្ឈការរបស់រាជរដ្ឋាភិបាលកន្លងមកពាក់​ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button