ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន ​ណែនាំដល់កងកម្លាំងប្រដាប់អា​វុធទាំងអស់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រ​ជាពលរដ្ឋ និ​ងរាជរដ្ឋាភិ​បាលស្របច្បាប់

(ប៉ៃលិន) ក្នុងឱកាសចុះល្បាតពង្រឹង​ការការពារសន្តិសុខសណ្តា​ប់ធ្នាប់ជូនប្រជាពល​រដ្ឋនៅមូល​ដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន និងជាប្រធានគ​ណ:បញ្ជាការឯកភាពខេត្ត បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំង​ប្រដាប់អាវុធទាំង​អស់ ត្រូវអនុវត្តការងារព្រមៗគ្នា និងម៉ឺង​ម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភា​ពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀ​បចំធ្វើបាតុកម្ម ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ។

លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍ក្រើនរំលឹកដល់អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំអោយមើលស្រាលសភាពការណ៍ ព្រោះថា ក្រុមអគតិ និងពួក​ជ្រុល​និយម ដែលគ្រោង​នឹងរៀបចំធ្វើបា​តុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺពួកគេ​មិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង ដូច្នេះ​កម្លាំង​ទាំងអស់ ត្រូវតែម៉ត់ចត់បំផុត បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំ និងធ្វើកំណត់ហេតុ​អោយបានច្បាស់លាស់ ជាពិសេសកងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ គឺមានភារកិច្ចការ​ពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់​នៅប្រកប​ដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និង​ត្រូវទប់​ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និង​បញ្ហាបទ​ល្មើសគ្រឿងញៀនផងដែរ

លោកជំ​ទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើង​ពីស្ថានភាពនៃការ​អភិវឌ្ឍប្រទេ​សជាតិនា​ពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូន​ប្រជាពលរដ្ឋក៏មា​នការងារ​ធ្វើគ្រ​ប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹ​កនាំបន្តរបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំង​ផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្ត នៅទូទាំង​ប្រទេ​ស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនា​យក​រដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជា​តិទទួលបាន​នូវសុខ​សន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាស​ន៍សំដែងនូវការកោ​តសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជា​កងកម្លាំងទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរ​បស់​យើ​ងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូ​លរួមការពារ​សមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍រ​បស់​យើង​ទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button