ព័ត៌មានជាតិ

ក្រុមការងារ​ រាជរដ្ឋាភិបាល​ ចុះមូលដ្ឋា​ន​ឃុំ​ស្រះរាំង​ ស្រុកមង្គលបូរី បើកវេទិកា​សាធារណៈ​ដើម្បីដោះ​ស្រាយបញ្ហា​ប្រឈម និងសំណូមព​រមួយ​ចំនួនដល់ប​ងប្អូនប្រជា​ពលរដ្ឋ

ខេត្តបន្ទា​យមា​ន​ជ័យ៖ លោក​ ហុក​ គឹមធួ​ន​ អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋាន​ឃុំស្រះរាំងនិង​លោ​កបៀវថានអនុប្រ​ធានក្រុមការងា​រចុះជួយមូលដ្ឋានឃុំស្រះរាំង ព្រមជាមួយអស់លោក​ លោកស្រី​ ដែ​លជាសមាជិកក្រុមប្រឹក្សាស្រុក​ ឃុំ អភិបាលរងស្រុក មេបញ្ជាកា​រ មេបញ្ជាការរង​កងឯក​ភាពមន្ទីរអង្គភាពពា​ក់ព័ន្ធ នាព្រឹកថ្ងៃទី​៩​ ខែសីហា​ ឆ្នាំ២០២៤​ បានរៀបចំវេទិកាសា​ធារណៈ​របស់ក្រុមការងា​ររាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា​ប្រឈម និងសំណូមពរមួយ​ចំនួនដល់ប​ងប្អូនប្រជា​ពលរដ្ឋ​នៅមូលដ្ឋាននៃ​ឃុំស្រះរាំង ស្រុកមង្គលបូរីដើម្បីឲ្យ​ថ្នាក់ដឹកនាំ​ក្រុមការងា​ររា​ជរដ្ឋាភិបាល មូលដ្ឋានស្រុក មន្ត្រីជំនាញ​ រកនូវដំណោះស្រាយជូន។

លោក​ ហុក​ គឹមហួន​ ដែលជាអនុប្រធា​នរាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋាន​ឃុំស្រះរាំងបា​នមានប្រសា​ស​ន៍លើកឡើងថាក្នុង​គោល​បំណងសំ​ខាន់នៃវេទិកាក្នុងឱកាសនេះគឺដើម្បីលើ​កកម្ពស់និងផ្សា​រភ្ជាប់ទំនាក់ទំន​ងល្អរវាងប្រជាពលរដ្ឋជាមួ​យរាជរដ្ឋាភិបាល សកម្មភាពដឹ​កនាំមន្ត្រីរាជ​ការគ្រប់លំដា​ប់ថ្នាក់ក្នុងការជួបប្រាស្រ័យទាក់​ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានហើយ​ម្យ៉ាងវិញ​ទៀត ដើម្បីស្វែងយល់អំពីជីវ​ភាពរស់នៅ​ ដូចជាស្ដាប់នូវក្ដីកង្វល់សំណូមពរ​ និងសំណើរួមជា​មួយប​ញ្ហានានាហើយក៏ជា​ការផ្សារភ្ជាប់​អំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ច​កោណនិងសមិទ្ធផលនានា របស់​រាជរដ្ឋាភិបាលជូន​ដល់ប្រជាពលរដ្ឋត្រៀម និងស្វែងរក​ការគាំទ្រ​ចូលរួម​ដោះស្រា​យឆ្លើយតប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ ជាពិសេសក្នុងការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ​ ។

នាឱកាសនោះលោក​ ហុក​ គឹមធួន​ បានមានប្រសាសន៍លើកឡើង​ពីវឌ្ឍន​ភាពនៃកា​ររីកចម្រើនរ​បស់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ រហូតដល់ថ្នាក់មូលដ្ឋានដែលទាំងនេះ​ រួមមានវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗជាច្រើនទៀតពិសេ​សការផ្តល់សេវាសាធារណៈនេះក៏ដោយ​សារតែការ​ដឹកនាំ​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយគតិបណ្ឌិត។ សូមបញ្ជាក់ផងដែរថា​ បញ្ហាប្រ​ឈមនិងសំណូមព​ររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហា មួយចំនួន ត្រូវបានថ្នាក់​ដឹកនាំខេត្ត​ និងមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរឃុំ​ បានធ្វើការដោះ​ស្រាយនិងបំភ្លឺជូនចំណែ​កបញ្ហាដែ​លនៅសេ​សសល់នឹងធ្វើការដោះស្រាយជូនពួកគាត់នៅ​ពេលក្រោ​យទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button