ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច (ម៉ូតូ-ទូរសព្ទ) និងប្រើប្រាស់ដោយខុ​សច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់​ឃា​ត់ខ្លួនជនសង្ស័យ​ម្នាក់​ឈ្មោះ សុ ភុត ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរ​ស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុង​ប៉ោ​យប៉ែ​ត ខេត្តបន្ទា​យមានជ័យ ពាក់ព័ន្ធក​រណីលួច​ (ម៉ូតូទូរ​សព្ទ) ​កាលពីថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៤ នៅ​ចំណុ​ចយានដ្ឋាន ជា កុយ ស្ថិតក្នុងភូមិបាលិ​លេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ការឃាត់​ខ្លួនជនសង្ស័យ​ខាងលើនេះបានធ្វើឡើតតាម​ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សិក មុំ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួក​ធ្លាប់ធ្វេីស​កម្មភាព​ចំនួន០​២លើក គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០​២៤ បានលួចទូរសព្ទ​ ហើយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើស​កម្មភាពលួ​ចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយយក​លុយចែកគ្នា ដេីម្បីទិញ​គ្រឿង​ញៀនម​កលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមាន​វត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងក​សា​ងសំ​ណុំរឿងប​ញ្ជូនមកកាន់​បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ​ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូត្រូវបាន​កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប្រគល់​ឱ្យម្ចាស់​ដើម​វិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button