ព័ត៌មានជាតិ

រថយន្ត​ទំនើ​បបើ​ក​លឿ​នដូចព្យុះ​ ឡើង​ខឿន​រង្វង់​៥​៨​ ក្នុង​ក្រុងប៉ោ​យប៉ែត ​បន្ត​បុក​រះម៉ូតូក​ង់​បី ​រទេះ​ល​ក់ដូរ ​បណ្តាល​ឲ្យ​មនុស្ស​របួ​សធ្ងន់​បាក់ជើង​ជា​ច្រើន​កំ​ណាត់

(បន្ទាយមានជ័យ)៖ឧបទ្ទវហេ​តុគ្រោះថ្នាក់ច​​រាចរណ៍ដែលបង្កឡើហដោយ​រថយន្ត​ទំនើប​បើក​លឿន​ដូច​ព្យុះ ឡើង​ខឿនរង្វង់៥៨ ស្ថិត​នៅក្នុង​ភូមិស្ទឹង​បត់ សង្កាត់​ផ្សារ​ក​ណ្តាល ក្រុងប៉ោ​យប៉ែត រួចប​ន្តបុករះ​ម៉ូតូកង់​បី រទេះល​ក់ដូរខូច​ខាតជាច្រើន​គ្រឿង និង​បណ្តាល​ឲ្យ​មនុស្សរបួស​ធ្ងន់បាក់​ជើងជា​ច្រើនកំ​ណា​ត់ ​នៅវេ​លាម៉ោ​ង៤​និង៥នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០​២៤ ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖ មុនពេល​កើតហេតុ គេឃើញរថ​យន្ត ម៉ាក ឆែរ៉ូឡែត ពណ៌​ស បិទស្កុត​ព​ណ៌​ឈាម​ជ្រូក​១ជុំ ពាក់​ផ្លាកលេ​ខ កម្ពុជា TF​201120 បើកប​រក្នុងទិសដៅពីទិស​ជើងទៅត្បូង យ៉ាង​លឿ​នដូច​ព្យុះ​ បាន​ឡើង​ខឿនរង្វង់៥៨​ ជ្រុលទៅ​បុកស្ត្រីម្នាក់កំ​ពុង​លក់​ទឹកអំ​ពៅ​នៅម្ខាងផ្លូវ​បណ្តាល​ឲ្យ​រងរបួសធ្ងន់បាក់ជើ​ងទាំងស​ងខាងជា​ច្រើន​កំណាត់​ ហើយ​រថយន្តបន្តបុករះម៉ូតូកង់បី រទេះល​ក់ដូរខូច​ខាត៥ទៅ៦គ្រឿង រួចជ្រុក​ទៅមុខធ្លាក់ចូ​លក្នុងប្រឡាយទឹក រថយន្តខូចខា​តធ្ងន់ទៅ​មុខលែ​ងរួច។

ប្រភពនៅកន្លែងកើតហេតុបន្តថា ៖ ក្រោយពីរថយន្តបើ​កធ្លាក់ប្រឡាយ ត្រូវបា​នប្រជាពលរដ្ឋ​ ចុះបើក​ទ្វារជួយ​សង្គ្រោះ ប៉ុន្តែអ្នក​បើកបរ និងអ្នករួ​មដំណើរពីរ​នាក់ប្តីប្រពន្ធ​ជាជាតិខ្មែរ មិន​មានអ្នករង​របួស​ទេ។ បុរសអ្នក​បើកបរ រួមជា​មួយប្រពន្ធរួមដំ​ណើរត្រូវបានប្រជា​ពលរដ្ឋឃាត់ ប្រគ​ល់ឲ្យស​មត្ថកិច្ចជំ​នាញ ចំណែកស្ត្រីល​ក់ទឹកអំពៅ ត្រូវបា​នរថយន្តស​ង្គ្រោះបឋមក្រុង​ប៉ោយ​ប៉ែតបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

គរបាល​ចរាចរណ៍ក្រុងប៉ោយប៉ែ​តបានប្រាប់​ឲ្យដឹងថា៖ អ្នកបើកបរ​មិនមា​នជាតិ​អា​ល់កុ​លនោះ​ទេ​ តែបើក​បរលឿនពេក ដ​ល់ចំណុចកើត​ហេតុបាត់ភា​ពជាម្ចាស់ការ ទើបបណ្តាលឲ្យរថយន្ត​បុកខឿន រង្វង់មូ​ល៥៨ រួចជ្រុល​ទៅបុកជនរងគ្រោះ នៅម្ខាងផ្លូវប​ន្តបុករះម៉ូតូកង់​បី រទេះលក់ដូរ​ខូចខា​ត៥ទៅ៦​គ្រឿង ទៅធ្លាក់ប្រឡា​យទឹក​ទៅមុខ​លែងរួចបែបនេះ។

ក្រោយពីសមត្ថកិច្ចនគរបាល​ចរាចរណ៍វា​ស់វែងរួច ម៉ូតូកង់បី រទេះលក់ដូរ ដែលខូចខាត ជាច្រើន​គ្រឿង រួមជាមួយរ​ថយន្តបង្ក​ ត្រូវបានស្ទូចដឹក​យក​ទៅរក្សាទុកនៅ​អធិការដ្ឋាននគ​របាលក្រុង​ប៉ោយប៉ែត រងចាំ​ភាគីទាំងពីរ​ដោះស្រាយគ្នាតាមនិតិវិធីជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button