ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មីkodo tool Boxនិង បច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធprism

ខេត្តបន្ទាយមានជ័យ:ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី kodo tool Boxនិង បច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធprism នៅក្នុងសាលាប្រជុំខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បញ្ជាក់ថាគ្រោះមហន្តរាយ គឺជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវការចាំបាច់ការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសុវត្ថិភាពទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមរៀបចំនិងឆ្លើយតប គ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលយើងមិនអាចប៉ាន់ស្មានជាមុនបាន និងទាមទារឲ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងសម្ភារៈពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអង្គការស្បៀងអាហារពិភពលោក WFPផងដែរ។

លោកបន្តថា កន្លងមកខេត្តបន្ទាយមានជ័យ បានទទួលនូវវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ PRISM និងកម្មវិធីបញ្ចូលទិន្នន័យគ្រោះមហន្តរាយ Resource Mapដល់មន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក បានចាប់ផ្ដើមអនុវត្តការងារប្រមូល និងបញ្ចូលទិន្នន័យគ្រោះមហន្តរាយ ក្នុងប្រព័ន្ធជាបន្តបន្ទាប់ក្នុងន័យរៀនបណ្ដើរ អនុវត្តកណ្ដើរ ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញផងដែរ។

ការអនុវត្តការងារប្រចាំបូករួម និងឆន្ទះម្នាក់សិកាការងាររបស់មន្ត្រីបង្គោលខេត្ត ក្រុង ស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋានភូមិ ឃុំ យ៉ាងមានប្រសិទ្ធភាពនៃការងារប្រមូលនិងបញ្ចូលទិន្នន័យនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button