ព័ត៌មានជាតិ

ក្រុមអតីត​ សិស្ស​ថ្នាក់ទី៤​ ទំនេីប​ជាតិ​ នាឆ្នាំ១​៩៧៥​ នៃ​ វិទ្យាល័​យ​មង្គលបូរី​ ចូលរួមដាំ​ដេីមឈេី

(បន្ទាយមានជ័យ)៖ដើម្បីលើកស្ទួយបរិស្ថាន​ ចក្ខុវិស័​យចង់ឲ្យប្រជាព​លរដ្ឋគ្រប់រូប​ ជាពិសេ​សក្មេងៗ​ សិស្សានុសិស្ស​មានសុខុមា​លភាពរឹងមាំពង្រឹង​ពង្រីកវប្បធម៌និងបរិស្ថា​នបានល្អ​ នៅ​ព្រឹកថ្ងៃទី២៩​ ខែ​កក្កដា​ ឆ្នាំ២០២៤​ លោក ប៊ួយ​ ប៊ុនសួង​ នាយកសាលា​បឋមសិក្សា​ក្បាលស្ពាន​ សង្កាត់ព្រះពន្លា​ នៃក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ បានដឹកនាំក្រុម​ អតី​ត​សិស្សថ្នាក់៤ទំនើបជាតិ​ នាឆ្នាំ១​៩៧៥​ ដែលបានធ្វើការសិក្សានៅវិទ្យាល័យមង្គលបូរី​ បានគិ​តមកដល់​បច្ចុប្បន្នជិតហាសិបឆ្នាំ។ ពួក​គាត់ក៏បា​នចូលរួម​ដាំដើមឈើ​ នៅក្នុងសាលាបឋមសិក្សាក្បាលស្ពាននេះ​ ទុកជាអនុ​ស្សាវរីយ៍​ក៏ដូចជា​សម្រាប់សិស្សានុ​សិស្ស​​ បាន​ជាមនុស្សនិង​បរិស្ថា​នល្អផងដែរ ។

លោក​ ប៊ួយ​ ប៊ុ​នសួង​ បានបញ្ជាក់ថា​ កូនឈើដែលបានយកម​កធ្វើការដាំដុះក្នុង​បរិវេណសា​លានា​ពេល​នេះ​ មានដើមគ្រញូង​ ដើម​បេង​ ដើមធ្នង់​ ដែលការដាំដុះ​នេះនិង​នៃបរិស្ថាន​សាលា​រៀនស្អា​តនាំម​កនូវសុខភា​ពល្អដល់សិស្សានុសិស្សដូចជាការជួប រវាងមហាមិត្តដែលជាអតីតសិស្ស​ កាលពី​ហាសិបឆ្នាំមុន​ ហើយការដាំដើមឈើ​នេះទៀតសោ​តគឺ​ ឈរលើ​មូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្ត​ ចក្រា​វិស័យ​ បរិស្ថាន២០២៣​ ២០២៨​ សំដៅជំរុញការអ​ភិវឌ្ឍគ្រប់ទី​កន្លែងប្រកប​ដោយភាព​ស្អាតភាពបៃ​តងធម្មជាតិ ក៏ដូ​ចជាសារមួយបញ្ជាក់ពីការ​ ពង្រឹងនៃកា​រគ្រប់គ្រងការ​ពារធម្មជាតិព្រៃ​ឈើជួយទប់​ស្កាត់បទល្មើស​កាប់ឈើរុករា​នទន្ទ្រានព្រៃក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ផងដែរថា​ ការថែរក្សា​ការពារអភិ​រក្សព្រៃឈើ​តាមរយៈការដាំដុះឈើឡើងវិញនេះគឺដើម្បីជាប្រយោជន៍ដល់ការ រស់នៅ​ របស់ខ្លួនយើង​ ក៏ដូចជាសហគមន៍យើង​ និងជីវិតសត្វគ្រប់ប្រភេទ​ ព្រមទាំងប្រព័ន្ធជីវៈ​ចម្រុះជាច្រើនផ​ងដែរ​ ដែលជាសម្បត្ដិរបស់​មនុស្សជាតិគ្រប់ជំនាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button