ព័ត៌មានជាតិ

វគ្គបំប៉​នសមត្ថភាពស្រ្តីជាថ្នាក់ដឹ​កនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន ក្រោមអធិ​បតីភាព​លោក​ជំ​ទាវ ជូ ប៊ុនអេង សមា​ជិកគណៈកម្មាធិកា​រកណ្តាល អនុប្រធាន​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(ប៉ៃលិន)៖សមាគមនារីកម្ពុជាដើម្បីសន្តិ​ភាព និងអភិ​វឌ្ឍន៍ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២​០​២២ បានរៀបចំ​បើកវគ្គបំ​ប៉នសមត្ថ​ភាពស្រ្តី​ជាថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តប៉ៃលិន ក្រោ​មអធិបតី​ភាពលោកជំទាវ ជូ ប៊ុន​អេង សមា​ជិកគណៈកម្មាធិការកណ្តាល អនុប្រធា​នសមា​គមនារីក​ម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំ​ទាវ បាន ស្រីមុំ ប្រធានគណៈកម្មការកិត្តិយស​សាខាស​មាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ខេត្ត និង​ជាអភិបា​លខេត្តប៉ៃលិន ។ពិធី​នេះ​បានធ្វើឡើងនៅសាលប្រជុំធំ មន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ដោយមា​នការអញ្ជើញ​ចូលរួម​ពីឯកឧត្តម លោកជំទាវ ថ្នា​ក់ដឹកនាំខេត្ត ​លោក លោកស្រីអ​ភិ​បាលរង​ក្រុង ស្រុក ។

 

ក្នុង​វគ្គបំ​ប៉ននោះ លោក ជំទាវ បាន ស្រីមុំ បានធ្វើកា​រកោ​ដសរសើរ និងថ្លែងអំ​ណរអរគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ចំពោះ​លោកជំទាវ​អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែ​ល​បាន​សហការជាមួយ សា​ខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្នុងកា​របើក​វគ្គបំ​ប៉នពង្រឹងសមត្ថភាពស្ត្រីថ្នាក់​ដឹកនាំ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធ និងវឌ្ឍនភាព​ការងារ​និងស្វែងយល់ពីចរិក​លក្ខណៈដែលមាន សក្ដានុពល ក្នុងការដឹកនាំ​គ្រប់គ្រងឱ្យទទួលបា​នប្រសិទ្ធភា​ពខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការ​បំពេញតួនាទី និង​ភារកិច្ចដែលបា​នកំណត់ដោយច្បាប់ និងចូលរួម​ផ្សព្វ​ផ្សាយប្រយុ​ទ្ធប្រឆាំងការពារទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩ ។

 

ក្នុងនោះលោកជំទាវ អភិបាល​ខេត្ត​ បានធ្វើការផ្តាំ​ផ្ញើដល់សិក្ខាកាម​ទាំងអស់ ត្រូវសិក្សាស្វែងយ​ល់ពីរគ្រូ​ឧទេ្ទស ដើម្បីត្រូវហ៊ា​នសួរនូវច​ម្ងល់ឬចំ​ណុចណាមួ​យ ដែលយើងមិនទាន់ច្បាស់ និងពិ​ភាក្សា​ផ្លាស់ប្ដូរប​ទពិសោធន៍ពីគ្នាទៅ​វិញទៅមកឲ្យ​បានផុសផុល ដើម្បីចូលរួមស​ហការគ្នាក្នុង​ការបំ​ពេញ​ភារកិច្ច និងរួមចំណែ​កក្នុងដំណើរការពង្រឹងវិស​ហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ និង​ការអនុវត្តជាក់ស្ដែងនៅតួនាទីរប​ស់យើងគ្រប់ៗគ្នា។

 

ថ្លែងក្នុងឱ​កាស​នោះលោ​កជំទាវ ជូ ប៊ុនអេង បានមាន​ប្រសា​សន៍ ដោយ​បញ្ជាក់ថា៖ រាជរដ្ឋាភិបា​ល​កម្ពុជា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប​ដោយគតិបណ្ឌិតរ​បស់សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​ការគាំទ្រយ៉ាងពេញទំហឹង លើគោ​ល​នយោបាយជាតិ បានចែងនៅក្នុងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល​នី​តិ​កាលទី៦ នៃរដ្ឋស​ភា ដើម្បីកំណើ​នការងារសមធម៌ និងប្រសិទ្ធភាពសំ​ដៅលើក​កម្ពស់ស​មភាព​យេន​ឌ័រ លើកស្ទួយស្ថានភា​ពស្ត្រី ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចសង្គមជាតិ និងជាកម្លាំងច​លករដ៏​មានសារៈ​សំខាន់ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

 

ចុងបញ្ចប់​លោកជំទាវ ជូ ប៊ុនអេង បានធ្វើ​ការផ្តាំផ្ញើដល់ស្រ្តីជា​ថ្នាក់ដឹក​នាំ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្តប៉ៃលិន ទាំងថ្មី និង​ចាស់ គឺត្រូវបន្ត នូវប្រពៃណី​ដឹកនាំ ដ៏ល្អរបស់ស​មាគមនារី​កម្ពុជា ដើម្បីសន្តិ​ភាព និងអភិវឌ្ឍន៍​ នឹងត្រូវខិ​តខំធ្វើ​ការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយភាព របស់ខ្លួន​បន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជ​នមកគាំទ្រលើកា​រដឹកនាំ​របស់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជាបន្ត ជាពិសេស គឺត្រូវ​បង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំ​រើប្រជា​ពលរដ្ឋឲ្យល្អ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button